បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សពបុរសម្នាក់ត្រូវភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៨ កក្កដានេះ បន្ទាប់ពីស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តសាមុទ្រសាខន ដោយសារសាច់ថ្លៃដូចគ្នាចាក់មួយកាំបិត ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ បៀវ ថា ភេទប្រុស អាយុ៤៦ឆ្នាំ ជាកម្មករលើកដាក់ត្រី ក្នុងខេត្តសាមុទ្រសាខនប្រទេសថៃ និងមានទីលំនៅភូមិឆ្នើមមាស ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើតាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះត្រូវសាច់ថ្លៃដូចគ្នា (ប្រពន្ធជនរងគ្រោះ និងប្រពន្ធជនដៃដល់ជាបងប្អូនបង្កើត) ចាក់១កាំបិតចិត្តបន្លែចំម្តុំគ្រលៀន រងរបួសធ្ងន់ ក្នុងពេលផឹកស៊ីជុំគ្នា កាលពីយប់ថ្ងៃទី២៧ កក្កដានេះ ហើយបានស្លាប់នៅមន្ទីរពេទ្យព្រឹក ថ្ងៃទី២៨ ខែឆ្នាំដដែល ។
យ៉ាងណាក៏ដោយករណីខាងលើសាច់ញាតិមិនបានប្រាប់ពីអត្តសញ្ញាណជនដៃដល់ទេ និងលម្អិតពីដើមចមនៃជម្លោះនោះទេ គ្រាន់តែប្រាប់ថា ជនដៃដល់ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនហើយ ។ ចំណែកសពត្រូវបានដឹកតាមរថយន្តរបស់លោកនួននីគិដា ដែលជាអ្នកស្ម័គ្រចិត្តធ្វើសប្បុរសធម៌មិនថា យប់ថ្ងៃនៅក្រុងប៉ោយបែតយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណីយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ