ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ត្រឹម​ពាក្យ​សម្តី​ណាត់ជួប​គ្នា ផ្អើល​មុខ​រោងចក្រ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រួច​មក ក្មេង​ស្ទាវ​២​ក្រុម​បាន​ណាត់​កាប់​គ្នា​បណ្តាល​ឱ្យ​តហ​របួស​ទាំង​សងខាង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៧​នាក់​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​។ លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រួច​មក ក្មេង​ស្ទាវ​២​ក្រុម​បាន​ណាត់​កាប់​គ្នា​បណ្តាល​ឱ្យ​តហ​របួស​ទាំង​សងខាង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៧​នាក់​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ អាត សេរី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២-​ឈ្មោះ សា​រួន សែន​សារី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ អោ​ក គឹ​ម​លៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ហ៊ុន សៀង​ហន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ យក់ យួន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ ឈួ​ន សា​ម៉​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៧-​ឈ្មោះ ឈូ​យ សុភា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៧​នាក់​នេះ​រស់នៅ​ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មាន​ក្មេង​ស្ទាវ​២​ក្រុម​ប្រមាណ​ជិត​១០​នាក់​បាន​កាប់​គ្នា បណ្តាល​ឱ្យ​រង​របួស​នៅ​មុខ​រោងចក្រ​កាត់ដេរ (​ស៊ីសូផុន​.TK) កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​រួច​មក ដោយ​មានការ​ដាក់​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ហើយ ​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ធ្វើការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​កាំបិត​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម ហើយ​ចាប់​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ពួក​គេ​កាប់​គ្នា​ហើយ​របួស​ទាំង​សងខាង​នោះ​គឺ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សំដី បន្ទាប់​មក​ក៏​ណាត់​កាប់​គ្នា​នៅ​មុខ​រោងចក្រ​កាត់ដេរ បណ្តាល​ឱ្យ​រង​របួស​ទាំ​សងខាង ហើយ​ក៏​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​តែ​ម្តង​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ធ្វើការ​ចាប់​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ