ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ម៉ឺ​ន មេ​ឃា ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​1​ពី​ការ​ប្រកួត​ជុំ​ទី​1ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ម៉ឺន មេ​ឃាបាន​ក្លាយជា​បេក្ខភាព​តែ​ម្នាក់​គត់​តំណាង​ឱ្យ​កីឡាករ​កម្ពុជា ដែល​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បន្ទាប់​ពី​គេ​បាន​យកឈ្នះ​កីឡាករ​ថៃ Phit Nam Ek​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជុំ​ទី​១​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ម៉ឺន មេ​ឃាបាន​ក្លាយជា​បេក្ខភាព​តែ​ម្នាក់​គត់​តំណាង​ឱ្យ​កីឡាករ​កម្ពុជា ដែល​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បន្ទាប់​ពី​គេ​បាន​យកឈ្នះ​កីឡាករ​ថៃ Phit Nam Ek​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជុំ​ទី​១​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​សៅរ៍​ទី​២៧ កក្កដា​។

នៅ​ក្នុង​ជុំ​ទី​១​គឺ​មាន​កីឡាករ​កម្ពុជា​៤​នាក់​និង​កីឡាករ​ថៃ​៤​នាក់​ប្រកួត​តាម​រូបមន្ត​ជម្រុះ​យក​តែ​កីឡាករ​៤​នាក់​ប៉ុណ្ណោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ពី​លេខ​១​ដល់​លេខ​៤ ។

ប៉ុន្តែ​មាន​តែ​អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ប៉ុណ្ណោះ​ដែល​មានឱកាស​ឡើង​ទៅ​ប្រកួត​ជាមួយ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​ជុំ​ទី​២ ដើម្បី​ដណ្ដើម​យក​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​។

សម្រាប់​ការ​ប្រកួត​ក្នុង​ជុំ​ទី​១​នេះ កីឡាករ ម៉ឺន មេ​ឃា បាន​យកឈ្នះ​កីឡាករ​ថៃ​Phit Nam Ek ដោយ​ពិន្ទុ​ដាច់​ទាំង​៥​ទឹក​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​ដោយ​ទទួល​បាន​រង្វាន់​ម៉ូតូ​Zoomer X១​គ្រឿង ប្រាក់​រង្វាន់​៥០០​ដុល្លារ និង​ពាន​១ ។

ចំណែក​កីឡាករ​ថៃ​Phit Nam Ek លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២​ពាន់​ដុល្លារ លេខ​៣​កីឡាករ​ថៃ​Phit Dam​ទទួល​បាន​ប្រាក់ រង្វាន់​១៥០០​ដុល្លារ និង​លេខ​៤ កីឡាករ​ថៃ​Nak Rop ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ​។ តាម​កម្មវិធី ការ​ប្រកួត​ជុំ​ទី​២​ដែល​មាន​កីឡាករ​កម្ពុជា​៤​រូប​និង​កីឡាករ​ថៃ​៤​រូប​ផ្សេង​ទៀត នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ