ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ពេក​ក្រៃ! ភ្លេចខ្លួន​មួយ​ភ្លែត ក្លាយ​ជាង​រោង​បុណ្យ​ទាំង​ក្តី​សោកស្តាយ​បំផុត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ព្រោះតែ​ម្តាយ​រវល់​លក់ដូរ​ភ្លេចខ្លួន​មួយ​ភ្លែត ស្រាប់តែ​ឲ្យ​កូន​ដើរ​លេង​តែ​ម្នាក់ឯង​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​យ៉ាង​សង្វេគ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ជំទាវ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ព្រោះតែ​ម្តាយ​រវល់​លក់ដូរ​ភ្លេចខ្លួន​មួយ​ភ្លែត ស្រាប់តែ​ឲ្យ​កូន​ដើរ​លេង​តែ​ម្នាក់ឯង​ធ្លាក់ទឹក​ប្រឡាយ​លង់​ស្លាប់​យ៉ាង​សង្វេគ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ខាងលើ​មានឈ្មោះ សន្តិ​វ័​ន្ត ពេជ្រ​ថា​ន់ ភេទ​ប្រុស អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ឪពុក​ឈ្មោះ អាង សន្តិ​វ័​ន្ត អាយុ​៣៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ យ៉ា ល​ក្ខិ​ណា អាយុ​៣៤​ឆ្នាំ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​មុន​កើតហេតុ ម្តាយ​រវល់​តែ​លក់ដូរ​អីវ៉ាន់​នៅ​តូប​ខាង​មុខ​ផ្ទះ ចំណែក​កូន​ប្រុស​​តូច​បាន​ដើរ​លេង​ម្នាក់ឯង​នៅ​ខាងក្រោយ​ផ្ទះ លុះ​នៅ​ពេល​បាត់​កូន​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ក៏​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​សព​កូន​ស្លាប់​ក្នុង​ប្រឡាយ​ទឹក​ខាងក្រោយ​ឈៀង​ខាងលិច​ផ្ទះ​ចម្ងាយ​ប្រហែល​៤​ម៉ែត្រ​ទៅ​ហើយ ក៏​ស្រែក​ផ្អើល​ឆោឡោ​ឲ្យ​គេ​ជួយ​ស្រង់​យក​មក​លើ​វិញ​។

បច្ចុប្បន្ន​សព​កុមា​រា​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោកស្តាយ និង​ឡោះ​អាល័យ​បំផុត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ