ឈាម​ស្រែក​ស្បែក​ដាច​…


ដីកា​តុលាការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក​សម រ​ង្ស៊ី​…​ ទើប​ចេញ​ថ្មី​ៗ​ទៀត គឺ​ចេញ​យ៉ាង​រហ័ស​…​បន្ទាប់​ពី​មាន​ខ្យល់​​លេចឮ​ថា លោក​សម រ​ង្ស៊ី នឹង​មក​កម្ពុជា​ឆាប់​ៗ​នេះ​…​ដោយ​មាន​មន្ត្រី​ពិភព​អឺរ៉ុប​មួយ​ក្រុម​អមដំណើរ។
ក្រុម​អ្នកវិភាគ​ខ្លះ​លើក​ឡើង​ថា​…ប្រសិនបើ​លោក​សម រ​ង្ស៊ី នៅ​តែ​មានៈ​វិល​ចូល​ស្រុក​…​លើកគ្នា​មក​ចាប់​តេ​ជោ​សែន​មែន​…​មិន​ខុស​ពី «​ឈាម​ស្រែក​ស្បែក​ដាច​» ឡើយ ។

កន្លង​មក​លោក​សម រ​ង្ស៊ី ដែល​នៅ​ក្រៅ​ស្រុក​…​បាន​សុខ​ស្រួល​បំផុត​…​ដើរហើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​…សុខ​ស្រួល​ប៉ុណ្ណេះ​ហើយ​នៅ​តែ​មិន​ទទួលយក​…​នៅ​តែ​មានៈ​ចង់​វិល​ចូល​ស្រុក​…​មិន​ខុស​ពី​វិល​មក​រក​អន្ទាក់​…​មិន​ខុស​ពី «​ឈាម​ស្រែក​» ទេ​…​កុំ​ចង់បាន​ពាក្យ​នេះ​ឱ្យ​សោះ ។

អន្ទាក់​សម្រាប់​ដាក់​លោក​សម រ​ង្ស៊ី មាន​គ្រប​ច្រក​ចេញចូល​…​ចូល​តាម​ផ្លូវគោក​នៃ​ប្រទេស​ថៃ​ក៏​ជាប់​…​ចូល​តាម​ច្រក​ព្រ​លាន​យន្តហោះ​សៀមរាប​ក៏​ជាប់​…​ចូល​តាម​ច្រក​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ក៏​កាន់តែ​ជាប់​…​គឺ​ប្រាកដជា​គ្មាន «​ប្រហោង​ចន្លោះ​» ណាមួយ​…​សម្រាប់​ឱ្យ​ចូល​បាន​ស្រួល​បាន​ជោគជ័យ​តាម​បំណង​ទេ​…​គ្មាន​ប្រហោង​ចូល​ស្រួល​ទេ លោករ​ង្ស៊ី អើយ ។

ដើម្បី​កុំឱ្យ «​ខ្មោច​» អន្ទង​ខ្លួនប្រាណ​បាន​វិល​វិញ​…​ឬ​ដើម្បី​កុំឱ្យ​មានឈ្មោះ​ថា «​ឈាម​ស្រែក​ស្បែក​ដាច​» គួរ​លោក​សម រ​ង្ស៊ី កុំ​វិល​វិញ​ឱ្យ​សោះ​…​បើ​វិល​វិញ​ចូល​គុក​ដដែល​…​វិល​រក​ខ្មោច​យ​រ៍​អី​…​យក​ល្អ​សូម​កុំមក កុំ​វិល​វិញ​…​ព្រោះ​បក្ស​កាន់​អំណាច​កាលណា​និយាយ​ប្រាកដជា​ធ្វើ​…ឯ​រឿង​ថា​មិន​ចាប់ ឬ​ចាប់​មិន​បាន គឺ
គ្មាន​ទេ !

ជួយ​ប្រាប់​ជួយ​ប្រដៅ​ប៉ុណ្ណឹង​ហើយ​…​អាត្មា​ជួយ​ហាម​ប៉ុណ្ណឹង​ហើយ​…​បើ​មិន​ជឿ​ទេ ពាក្យចាស់​ថា​«​ឈាម​ស្រែក​»…​នឹង​កើត​មាន​យ៉ាង​ពិតប្រាកដ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ