ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកកំណាត់ឈើធំៗដ៏​គគ្លើនដូច្នេះឬ?

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ចាប់​ឈើ​ដើម​សុ​ក្រំ​ចំនួន២២កំណាត់ ត្រូវបាន​​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​ខេត្តកំពត​ ក្រោយ​កម្លាំងបានធ្វើការ​ស្ទាក់​ចាប់​ឈើ កាលពី​វេលា​ម៉ោង០៥​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា​ នៅ​លើ​ផ្លូវ​ក្រាល​ក្រួសក្រហម​មួយ​ខ្សែ​ ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ ឃុំ​កំពង់ត្រាច​…

ខេត្តកំពត ៖ ​ចាប់​ឈើ​ដើម​សុ​ក្រំ​ចំនួន២២កំណាត់ ត្រូវបាន​​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​ខេត្តកំពត​ ក្រោយ​កម្លាំងបានធ្វើការ​ស្ទាក់​ចាប់​ឈើ កាលពី​វេលា​ម៉ោង០៥​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា​ នៅ​លើ​ផ្លូវ​ក្រាល​ក្រួសក្រហម​មួយ​ខ្សែ​ ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ ឃុំ​កំពង់ត្រាច​ ស្រុក​កំពង់ត្រាច ​។

​លោក​វរ​សេនី​ត្រី​លាង​ ឈី​វ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រាច​បាន​​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​បាន​​បទបញ្ជា​ ​កំលាំង​អាវុធហត្ថ​តាម​បណ្ដា​ស្រុក​ទាំងអស់ ក៏ចុះ​​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ ។​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ក៏​​ចាប់​បាន​​​មាន​ប្រភេទ​វែង-ខ្លីជាច្រើន ​។

​លោក​​បន្ត​ថា​ ឈើ​ដែល​ចាប់​បាន​នេះ​ គឺ​ដឹក​ចេញពី​ស្រុក​ជុំ​គី​រី​ ឆ្លងកាត់​ស្រុក​ឈូក​ និង​ស្រុក​ដងទង់​ចូល​មក​កាន់​រោង​សិប្បកម្ម​កែ​ច្នៃ​មួយ​ក្នុងស្រុក​កំពង់ត្រាច​។ ​ឈើ​កំណាត់​ដឹក​តាម​រថយន្ត​ច្នៃ​ ហើយ​អ្នក​ដឹក​មិន​បាន​គ្រប​បែប​នេះ ​តើ​សំអាង​ទៅ​លើ​អ្វី? ​ហើយ​មន្ត្រី​ខាង​ណាខ្លះ​ចាំ​យក​លុយ?

​​លោក​វរ​សេនី​ត្រី​លាង ​ឈី​វ​ បាន​ប្រាប់​អ្នក​យកព័ត៌មាន​តាម​ទូរ​សព្ទ័​ នៅ​វេលា​ថ្ងៃ​ត្រង់ដដែលថា ទាំង​ឈើ​ទាំង​រថយន្ត​ច្នៃ​ខាង​អា​វុ​ហត្ថ​បញ្ជូន​ទៅ​កាន់​បញ្ជាការ​ដា្ឋ​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ