ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Antoine Griezmann គិត​ពី Messi ទាំង​យប់​ទាំង​ថ្ងៃ ក្រោយ​ពី​បាន​ចូល Barcelona

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា Antoine Griezmann កីឡាករ​មាន់​ថ្មី​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​សារភាព​ថា ខ្លួន​ពិតជា​ចង់បាន​ចូល​លេង​ជាមួយនឹង​ម្ចាស់​ពាន Ballon…

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា Antoine Griezmann កីឡាករ​មាន់​ថ្មី​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​សារភាព​ថា ខ្លួន​ពិតជា​ចង់បាន​ចូល​លេង​ជាមួយនឹង​ម្ចាស់​ពាន Ballon d’Or ៥​ដង Lionel Messi ណាស់ ។

កីឡាករ​អាយុ​២៨​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​នៅ Barcelona បាន​សម្រេច ក្រោយ​ពី​ចាក​ចេញពី​ក្លិប Atletico Madrid នៅ​ក្នុង​ខែ​នេះ ហើយ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​លេង​ជាមួយនឹង Messi ដើម្បី​សហការ​គ្នា ។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយនឹង​សារព័ត៌មាន Sport របស់​អេ​ស្ប៉ា​ញ កីឡាករ Griezmann បាន​និយាយ​ទាំង​អារម្មណ៍​ត្រេកអរ ជា​ពិសេស​នៅ​ពេល​ដែល​គេ​សួរ​អំពី Messi ។ Griezmann បាន​ប្រាប់​ថា​៖ «​គេ​(Messi) គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ។ នៅ​ពេល​ដែល​គេ​និយាយ ពិភពលោក​ទាំងមូល​ស្តាប់ ។ គេ​ក៏​បានដឹង​ពី​រឿង​នេះ​ដែរ ។ ខ្ញុំ​ចង់ទៅ​ជួប​គេ ចង់​ស្គាល់​ពី​គេ​មើល​គេ​ទាត់ និង​លេង​បាល់​ជាមួយ​គេ​។​»

Griezmann បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​គិត​ពី​រឿង​នេះ​គ្រប់ពេល សូ​ម្បី​តែ​ពេល​គេង​នៅ​លើ​គ្រែ ។ ខ្ញុំ​គិត​ពី​វា​ដូច​ទៅ​នឹង​រឿង​មួយ​កំពុង​បញ្ចាំង​នៅ​ក្នុង​ក្បាល​ខ្ញុំ​ហើយ​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា Griezmann បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ Barcelona ក្នុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ថ្មី ខណៈ​ដែល Messi មិន​បាន​ចូលរួម ព្រោះតែ​ត្រូវ​ក្លិប​អនុញ្ញាត​ឱ្យ​សម្រាក​យក​កម្លាំង ក្រោយ​ពេល​ប្រកួត Copa America ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ