ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បណ្តោយ​ខ្លួន​ឱ្យ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ចំណង់

4 ឆ្នាំ មុន

នៅ​ពេល​បុគ្គល​ធ្វើ​អ្វី​ៗ​ទៅ​តាមតែ​ចិត្ត​ចង់ តាមតែ​ចំណង់តណ្ហា​របស់​ខ្លួនឯង​ដែល​មិន​បាន​សិក្សាអប់រំ​ផ្លូវចិត្ត គឺជា​មូលហេតុ​ដ៏​ចម្បង​នៃ​ការ​គ្រោះថ្នាក់​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​នៅ​ក្នុង​វាលវដ្តសង្សារ​ដោយសារ​តែ​ការ​ចាញ់បោក​ខ្លួនឯង​បម្រើ​តណ្ហា​ងើបមុខ​លែង​រួច​នោះ ។ កាលបើ​បុគ្គល​ចង់​ឈ្នះ​ខ្លួនឯង គប្បី​ប្តេជ្ញា​ប្រឆាំង​នឹង​ចិត្ត​របស់​ខ្លួន​ដែល​ចេះ​តែ​ចង់បាន​គ្មាន​ទីបំផុត​នោះ​ឱ្យ​ខា​ង​​តែ​បាន ទាញអារម្មណ៍​ឋិត​នៅ​ក្នុង​ផ្លូវ​ព្រះធម៌​ដែល​មាន​ទ្រឹស្តី​អប់រំ​ច្បាស់លាស់ និង​មាន​ទិស​ដៅ​ជាក់លាក់​សម្រាប់​កសាង​ជីវិត​ដើរ​តាម​គន្លង​ដ៏​ត្រឹមត្រូវ នោះ​ជីវិត​នឹង​បាន​សុខ​ហើយ ។…

នៅ​ពេល​បុគ្គល​ធ្វើ​អ្វី​ៗ​ទៅ​តាមតែ​ចិត្ត​ចង់ តាមតែ​ចំណង់តណ្ហា​របស់​ខ្លួនឯង​ដែល​មិន​បាន​សិក្សាអប់រំ​ផ្លូវចិត្ត គឺជា​មូលហេតុ​ដ៏​ចម្បង​នៃ​ការ​គ្រោះថ្នាក់​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​នៅ​ក្នុង​វាលវដ្តសង្សារ​ដោយសារ​តែ​ការ​ចាញ់បោក​ខ្លួនឯង​បម្រើ​តណ្ហា​ងើបមុខ​លែង​រួច​នោះ ។

កាលបើ​បុគ្គល​ចង់​ឈ្នះ​ខ្លួនឯង គប្បី​ប្តេជ្ញា​ប្រឆាំង​នឹង​ចិត្ត​របស់​ខ្លួន​ដែល​ចេះ​តែ​ចង់បាន​គ្មាន​ទីបំផុត​នោះ​ឱ្យ​ខា​ង​​តែ​បាន ទាញអារម្មណ៍​ឋិត​នៅ​ក្នុង​ផ្លូវ​ព្រះធម៌​ដែល​មាន​ទ្រឹស្តី​អប់រំ​ច្បាស់លាស់ និង​មាន​ទិស​ដៅ​ជាក់លាក់​សម្រាប់​កសាង​ជីវិត​ដើរ​តាម​គន្លង​ដ៏​ត្រឹមត្រូវ នោះ​ជីវិត​នឹង​បាន​សុខ​ហើយ ។

បើ​និយាយ​ពី​ធម្មជាតិ​តែង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​ធម្មជាតិ​ដោយ​ត្រង់ មិន​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​តណ្ហា​ឡើយ បុគ្គល​លុះ​តាម​អំណាច​នៃ​តណ្ហា រមែង​រស់នៅ​ជា​ទុក្ខ​ព្រោះតែ​ការ​ចង់បាន​គ្មាន​ទីបំផុត កាលបើ​មិន​បា​ន​​ដូច​បំណង​ក៏​រុញ​ជីវិត​ឱ្យ​ជួបនឹង​ការ​ខកចិត្ត​មាន​វិបត្តិ​រាល់ថ្ងៃ ។

សូម​បញ្ជាក់​ថា រឿង​តណ្ហា​នេះ​មិន​ដែល​ប្រព្រឹត្ត​ទៅ​តាម​ការ​ពិត​របស់​ធម្មជាតិ​ឡើយ តណ្ហា​ចេះ​តែ​ចង់បាន​យ៉ាងនេះ ចង់បាន​យ៉ាងនោះ គឺ​ចង់បាន​គ្មាន​ទីបំផុត​ឡើយ ចំណង់​បែប​នេះ​គ្មាន​ទេ​សេចក្តី​ស្ងប់​ជាមួយនឹង​ធម្មជាតិ​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ