ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រង់​​សព​​ចេញពី​សមុទ្រ​បាន​៦២​នាក់​ហើយ ក្រោយ​លិច​នា​វា

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ បើតាម​ អ​.​ស​.​ប បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​កក្កដានេះ​​ថា សាកសព​ជន​អន្តោ​ប្រវេសន៍​៦២​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹកសមុទ្រ ​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា ​នៅ​លី​ប៊ី…

ប្រទេស​លី​ប៊ី ៖ បើតាម​ អ​.​ស​.​ប បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​កក្កដានេះ​​ថា សាកសព​ជន​អន្តោ​ប្រវេសន៍​៦២​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹកសមុទ្រ ​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា ​នៅ​លី​ប៊ី បន្ទាប់​ពី​នាវា​របស់​ពួក​គេ​លិច​ក្នុង​ដែនទឹក​នៃ​ទីក្រុង ​KHOMS ដែល​នោះ​ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នា​ឆ្នាំ​នេះ​។

តាម​ប្រភព​នានា​ថា ចំនួន​ជនអន្តោប្រវេសន៍​ដែល​ជិះ​លើ​នាវា​មុន​ពេល​លិច កាលពី​យប់​ថ្ងៃ​ទី​២៤​មក​២៥​កក្កដា​នៅ​ពុំ​ច្បាស់​។ យោង​តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ថា មនុស្ស​ប្រមាណ​ជា​១៤៥​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ចំណែក​មនុស្ស​១១០​នាក់​នៅ​តែ​បាត់​ខ្លួន​ក្នុង​ដែនទឹក​លី​ប៊ី​។

បណ្ដា​កងឯកភាព​ចំណុះ​ឲ្យ​អឌ្ឍ​ច័ន្ទ​ក្រហម​លី​ប៊ី អាច​ស្រង់​សាកសព​ជនអន្តោប្រវេសន៍​៦២​នាក់​។ ប្រតិ បត្តិការ​ស្រង់​សាកសព​ក្នុង​សមុទ្រ​នៅ​បន្ត ហើយ​គេ​មិន​អាច​កំណត់​ពី​ចំនួន​សរុប​នៃ​ជន​រង​គ្រោះ​ឡើយ​។

គួរ​រំលឹកទៀតថា ៖ មហា​សោកនាដកម្ម​លិច​នាវា បាត់​ខ្លួន​ជាង​១១០​នាក់ ៕(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ