ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​អស់​៣​កំប៉ុង​ឡើង​បើកឡាន​ ស្រាប់តែ​បុក​រះ​សិស្ស​ស្លា.ប់​និង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ យ៉ាង​ហោច​ណាស់​សិស្សសាលា​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បើក​កៀរ​កង់​របស់​សិស្ស​ចំនួន​៣​គ្រឿង នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៦…

ខេត្តកំពង់ចាម ៖ យ៉ាង​ហោច​ណាស់​សិស្សសាលា​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បើក​កៀរ​កង់​របស់​សិស្ស​ចំនួន​៣​គ្រឿង នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៩​។

លោក​ឧត្តម​សេនី​យ៍ត្រី សោម រស់ បានឱ្យ​ដឹង​ថា រថយន្ត​វេ​អង​១​គ្រឿង​ខាងលើ ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៤០៥៨ បើកបរ​ដោយ​ឈ្មោះ មាស ម៉ា​រុន ភេទ ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ទួល​ពន្លា ឃុំ​ស្រឡៅ ស្រុក​បា​រា​យ៏ ខេត្តកំពង់ធំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​វាស់​ជាតិ​អាល់កុល​រក​ឃើញ​០,៣២​មី​លី ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់​។

ចំណែក​ជន​រង​គ្រោះជា​សិស្សសាលា​ទាំង​៥​នាក់​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ម៉េ​ង ហួយ ភេទ​ស្រី អាយុ​១៥​ឆ្នាំ បាន​រង​របួសធ្ងន់ ២-​ឈ្មោះ រុន ធា​រ៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ឯ​ភ្នំពេញ ៣-​ឈ្មោះ ផែង ម៉ា​រី​យ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ បាន​រង​របួសធ្ងន់ ៤-​ឈ្មោះ ផែង សុ​ភួង ភេទ​ស្រី អាយុ​១៦​ឆ្នាំ បាន​រង​របួសធ្ងន់ ៥-​ឈ្មោះ រុន សុខ​ចាន់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ទាំង​៥​នាក់ រស់នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ។

លោក​ឧត្តម​សេនី​យ៏​ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ ទី​២៧ កក្កដា ២០១៩ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​កំពង់សៀម ដោយ​សហការ​ជាមួយនឹង​កម្លាំង​ស្រុក​ដើម្បី​ព​ន្លឿ​ន​សំណុំរឿង​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ដោយសារ​អ្នកបើកបរ​ធ្វេសប្រហែស និង​ស្រវឹង​ផង​នោះ ។

លោក​ឧត្តម​សេនី​យ៏​ត្រី សោម រស់ បាន​រំលឹក​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៩ នៅ​ត្រង់​ចំនុច​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​វេ​អង​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច តាម​បណ្តោយ​ផ្លូវជាតិ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ភូមិ​ត្រកួន​បាន​កៀរ​កង់​របស់​សិស្សសាលា​ចំនួន​៣​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជួយ​លើកដាក់​លើ​រថយន្ត​ដឹកយកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧​ដេ ស្រុក​កំពង់សៀម​។

តាម​ប្រភព​ពី​នគរបាល​ចរាចរ​ណ៏​ស្រុក​កំពង់សៀម​បានឱ្យ​ដឹង​ថា មុន​នឹង​បើកបរ​រថយន្ត​គឺ​អ្នក​បើក​របរ​បាន​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង ហើយ​ក៏​បាន​ឡើង​បើករថយន្ត​ក្នុង​គោលបំណង​ចេញ​មក​ស្រុក​ចំការលើ ស្រប​ពេល​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​កៀរ​កង់​របស់​សិស្សសាលា​ដែល​ជិះ​ចេញពី​រៀន បណ្តា ល​ឲ្យ​សិស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​សិស្ស​ម្នាក់​ទៀត​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ សង្គ្រោះ​នៅ​ឯ​ភ្នំពេញ ចំណែក​សិស្ស​ដែល​រង​របួសធ្ងន់​ម្នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៧​ដេ រីឯ​សិស្ស​ដែល​រង​របួសធ្ងន់​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ