ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ក់ ស្រី​ណា នឹង​ចូលរួម​ប្រកួត​បរ​វ​កញ្ញា​លំដាប់​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង ណា​ក់ ស្រី​ណា នឹង​ជា​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​បវរកញ្ញា Miss United Nation International Pageant ឆ្នាំ​2019…

តារា​សម្តែង ណា​ក់ ស្រី​ណា នឹង​ជា​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​បវរកញ្ញា Miss United Nation International Pageant ឆ្នាំ​2019 នៅ​ទីក្រុង​តូ​រុន​តូ ប្រទេស​កា​ណា​ដា​។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​21 ដល់​ថ្ងៃ​ទី​25 ខែសីហា ឆ្នាំ​២០១៩​។

បើ​យោង​តាម​ការ​ប្រកាស​ពី​អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ថា យើង​សូម​ប្រកាស​បេក្ខភាព​ជា​ផ្លូវការ​របស់​កញ្ញា ណា​ក់ ស្រី​ណា តំណាង​ឲ្យ​ព្រះរាជា​អាណាចក្រ​កម្ពុជា ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ពិភពលោក Miss United Nation International Pageant 2019, នៅ តូ​រ៉​ន​តូ ប្រទេស​កា​ណា​ដា​។ ដំណឹង​ពី​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ​របស់ ណា​ក់ ស្រី​ណា នា​ពេល​នេះ​បាន​ធ្វើ​ឱ្យ​មហាជន ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស​សា​ម៉ិ​ខ្លួន​ផ្ទាល់​បាន​សម្តែង​នូវ​ក្តី​រីករាយ​និង​មោនភាព​បំផុត​។

តារា​សម្តែង​ដែល​មាន​ភាព​ស្រគត់ស្រគុំ ណា​ក់ ស្រី​ណា បាន​អះអាង​ថា នាង​ត្រូវ​បាន​ជ្រើសរើស​ជា​បេ​ក្ខ​នារី​តំណាង​ឱ្យ​នារី​កម្ពុជា ដែល​សកម្ម​ក្នុង​ការ​បង្ហាញ​ប្រពៃណី​វប្បធម៌​របស់​ជាតិ​ខ្លួន​។ ពេល​នេះ​នាង​មានឱកាស​បង្ហាញ​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ហើយ​សូម​ជួយ​លើកទឹកចិត្ត​នាង​ផង​។

គេ​រំពឹង​ថា ណា​ក់ ស្រី​ណា នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ឱកាស​ដ៏​ពិសេស​មួយ​នេះ ហើយ​ឆាប់​ៗ​ខាង​មុខ​នេះ នាង​នឹង​បាន​នាំ​យក​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ជុំវិញ​ពិភពលោក​។

កញ្ញា ណា​ក់ ស្រី​ណា ជា​ពិធី​ការិនី និង​ជា​តារា​សម្ដែង​ស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន ជា​ពិសេស​កញ្ញា​តែង​បង្អួត​សម្រស់​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​បុរាណ​ខ្មែរ និង​ប្រពៃណី​ជា​ច្រើ​ង​ផង​ដែរ​។ កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កញ្ញា​កាន់តែ​មាន​ប្រជាប្រិយភាព​ថែម​មួយ​កម្រិត​ទៀត ៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ