ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​២​​​បន្តបន្ទាប់​គ្នា ​ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ភាគ​ខាងជើង​ប្រទេស​ ​ភ័យ​ជ្រួល​ច្របល់

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ មានការ​រញ្ជួយ​ដី​២​កើត​មាន​បន្តបន្ទាប់​គ្នា កាលពី​ថ្ងៃ​ទី​២៧​ កក្កដា នៅ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន ប​ណ្ដាល​ឲ្យ​ប្រជាជន​នៃ​បណ្ដា​កោះ​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​មានការ​ភ័យ​ជ្រួលច្របល់​។ ការ​រញ្ជួយ​ដី​ទាំង​២​នោះ​មួយ​មាន​កម្លាំង​៥,៤​រី​ស្ទ័​រ​និង​មួយទៀត​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ កើត​មាន​ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ម៉ោង ក្នុង​ខេត្ត​បា​តាន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ មានការ​រញ្ជួយ​ដី​២​កើត​មាន​បន្តបន្ទាប់​គ្នា កាលពី​ថ្ងៃ​ទី​២៧​ កក្កដា នៅ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន ប​ណ្ដាល​ឲ្យ​ប្រជាជន​នៃ​បណ្ដា​កោះ​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​មានការ​ភ័យ​ជ្រួលច្របល់​។

ការ​រញ្ជួយ​ដី​ទាំង​២​នោះ​មួយ​មាន​កម្លាំង​៥,៤​រី​ស្ទ័​រ​និង​មួយទៀត​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ កើត​មាន​ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ម៉ោង ក្នុង​ខេត្ត​បា​តាន និង​បណ្ដា​កោះ​តូច​ៗ​ស្ថិត​ក្នុង​ដែនទឹក​នៃ​កោះ​លូ​ហ្សុ​ង ជា​កោះធំ​ជាងគេ​របស់​ហ្វ៊ី​លី​ពី​ន​។ ការ​រញ្ជួយ​ដី​ទាំង​២​នោះ​ពុំ​បណ្ដាល​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ឡើយ​។ ប្រជាជន​ដែល​ភ័យ​បាន​នាំ​គ្នា​រត់​ចេញពីផ្ទះ​សម្បែង​ទាំង​កណ្ដាលរាត្រី ហើយ​បណ្ដា​អ្នកជំងឺ​ត្រូវ​ជម្លៀស​ចេញពី​បណ្​មន្ទីរពេទ្យ ខណៈ​ការ​ញ័រ​រង្គើ​ឯទៀត​ៗ​មាន​ជា​ច្រើន​លើក​ក្នុង​តំបន់​នោះ​។

បណ្ដា​សារព័ត៌មាន​ហ្វ៊ី​លី​ពី​ន​បាន​ចេញផ្សាយ​បណ្ដា​រូបភាព បង្ហាញ​ពី​ផ្លូវថ្នល់​ទាំងឡាយ​ត្រូវ​ដាច់​និង​បណ្ដា​អគារ​រលំ​បាក់​។ បណ្ដា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​ជាយថាហេតុ ក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​នានា​ដែល​បាក់​។ អភិបាលក្រុង​អុី​តបា​យ៉ា​ត​ក្នុង​ខេត្ត​បា​តាន​ថ្លែង​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ប្រមាណ​ជា​៦០​នាក់​រង​របួស​។ អភិបាលក្រុង​រូប​នោះ​ពុំ​បាន​បញ្ជាក់​ក្នុង​ពេល​ភ្លាម​ៗ​ពី​ស្ថានភាព​របស់​ពួក​អ្នក​របួស​ឡើយ​។

ក្នុង​ខេត្ត​បា​តាន​ផ្ទះ​នានា​ភាគច្រើន​កសាង​ពី​ថ្ម ដើម្បី​អាច​ទប់ទល់​នឹង​ខ្យល់ព្យុះ​ដែល​តែង​កើត​មាន​ញឹកញាប់​ក្នុង​តំបន់​នោះ​រៀង​រាល់​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ