ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹ​ម គាន​ហោ ព្រមទាំង​មន្ត្រី​ជំនាញ បន្ត​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​រដូវ​វស្សា​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

ខេត្តកំពង់ធំ ៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​រដូវ​វស្សា​នេះ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រី​ជំនាញ បាន​បន្ត​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក និង​សំណង់​ស្ទាក់​ទឹក និង​សំណង់​ទ្វារ​ទឹក​បត់​ត្រង់ កាត់​ស្ទឹង​ស្ទោង ស្ថិត​នៅ​ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

តាម​របាយការណ៍​ពី​ក្រុមការងារ​នៅ​ពេល​ចុះ​ពិនិត្យ​បាន​ឲ្យ​ដឹង​ថា ការងារ​សាងសង់​សំណង់​ខាងលើ បាន​ចាប់ផ្តើម​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​សម្រេច​បាន ៩៥​ភាគរយ ។ ដោយឡែក​ស្ថានភាព​ទឹកស្ទឹង​ស្ទោង គឺ​ចាប់ផ្តើម​មាន​លក្ខណៈ​ប្រសើរ​ជា​បណ្តើរ​ៗ ដោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​មកនេះ​។

សូម​ជម្រាប​ថា ស្ទឹង​ស្ទោង ទទួល​ប្រភព​ទឹក​ពី​ផ្នែក​ខាងលើ​អាង​ទឹក​៣០ កញ្ញា នៅ​ពេល​សំណង់​ខាងលើ​សាង់សង់​រួចរាល់ នោះ​បញ្ហា​ប្រឈម​លើ​ផ្នែក​ទឹក​នៅ​ស្ទឹង​ស្ទោង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​លើ​ការងារ​បង្កបង្កើន​ផល នឹង​ត្រូវ​បាន​ដោះស្រាយ ដោយ​នឹង​មិន​មាន​បញ្ហា​ប្រឈម ដូច​ពេល​កន្លង​មក​ទៀត​ទេ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​លទ្ធ​ល​ការងារ​ដែល​សម្រេច​តាម​ផែនការ​គ្រោងទុក ក្រោម​កិច្ចសហការ​ល្អ​ប្រសើរ​រវាង​ក្រុមការងារ​អនុវត្ត​គម្រោង មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​លើ​ការងារ​ដែល​ត្រូវ​បញ្ចប់ ដើម្បី​ធានា​គុណភាព​សំណង់​ខាងលើ បាន​ប្រើប្រាស់​យូរអង្វែង​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត។

គួ​រំលឹក​ផង​ដែរ​ថា នា​រដូវប្រាំង​កន្លង​ទៅ​នេះ ដោយ​ជួប​ប្រទះ​បញ្ហា​លំបាក​លើ​ទឹក​ប្រើប្រាស់រ​បស់បងរ​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ស្ទោង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ទីរ ដោយ​បាន​ជីក​ស្រះ​តាម​បាត​ពោះ​ស្ទឹង​ចំនួន​១៦ កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ