ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បា.ញ់​គ្រាប់​កៅស៊ូ​ និង​ឧស្ម័ន​បំបែក​ពួក​​បាតុករ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ភាព​តានតឹង​នៅ​ពុំ​ទាន់​ធូរស្រាល​នៅឡើយ​នៅ​ក្រុង​ហុងកុង​។ កាលពី​ថ្ងៃ​ទី​២៧​កក្កដា​បាតុករ​ច្រើន​ពាន់​នាក់ បាន​លើកគ្នា​តវ៉ា​នៅ​តំបន់​YUEN LONG ប្រឆាំង​អំពើ​កម្រោល​មក​លើ​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ពី​សំណាក់​ពួក​ជន​ពាក់​ម៉ាស​និង​អាវយឺត​ស ហើយ​ប៉ូលិស​បាន​ប្រើ​គ្រាប់​កៅស៊ូ​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រឆាំង​ពួក​បាតុករ​ប្រមា​ន​ជា​២០០​នាក់​នា​ពេល​យប់​។…

ក្រុង​ហុងកុង ៖ ភាព​តានតឹង​នៅ​ពុំ​ទាន់​ធូរស្រាល​នៅឡើយ​នៅ​ក្រុង​ហុងកុង​។ កាលពី​ថ្ងៃ​ទី​២៧​កក្កដា​បាតុករ​ច្រើន​ពាន់​នាក់ បាន​លើកគ្នា​តវ៉ា​នៅ​តំបន់​YUEN LONG ប្រឆាំង​អំពើ​កម្រោល​មក​លើ​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ពី​សំណាក់​ពួក​ជន​ពាក់​ម៉ាស​និង​អាវយឺត​ស ហើយ​ប៉ូលិស​បាន​ប្រើ​គ្រាប់​កៅស៊ូ​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រឆាំង​ពួក​បាតុករ​ប្រមា​ន​ជា​២០០​នាក់​នា​ពេល​យប់​។ តាម​ប្រភព​មន្ទីរពេទ្យ​ថា មនុស្ស​៩​នាក់​រង​របួស​ក្នុង​នោះ​៥​នាក់់​របួសធ្ងន់​។

កាលពី​ថ្ងៃ​ទី​២៧​កក្កដា ពួក​បាតុករ​បាន​លើកគ្នា​មក​ព័ទ្ធ​ជុំវិញ​ស្ថានីយ​រថភ្លើង​សំខាន់​នៅ​YUEN LONG​។ ប៉ូលិស​ក៏​លើកគ្នា​មក​ច្រើន​ដែរ​ដើម្បី​បំបែកពួក​គេ ព្រោះ​បាតុកម្ម​នោះ​ត្រូវ​ប្រកាស​ថា​ខុសច្បាប់​។ អ្នក​តវ៉ា​ជា​ច្រើន​ក្រុម​ដែល​ពាក់មួក​កាស់​ហើយ​មាន​ទាំង​ខែល​ផង បាន​គប់​របស់របរ​នានា ដាក់​កងកម្លាំង​ប៉ូលិស​ដែល​តបត​វិញ​ជាមួយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​។

ពួក​អ្នក​តវ៉ា​បានការ​ពារ​ខ្លួន​ដោយ​ប្រើ​ឆ័​ត្រ និង​រត់គេច​ខ្លួន​ចេញ​។ នា​វេលា​ល្ងាច កងកម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​ដំបង​និង​ខែល​បាន​បន្ត​ប៉ះទង្គិច​ជាមួយ​ពួក​បាតុករ​។

កាលពី​ថ្ងៃ​ទី​១៤​កក្កដា​កន្លង​ទៅ​នេះ​មនុស្ស​៤៥​នាក់​រង​របួស ដោយសារ​ពួក​ជន​ដែល​ពាក់​ម៉ាស់​មុខ​និង​ពាក់​អាវយឺត​ស ប្រដាប់​ដោយ​ដំបង​និង​ព្រនង់ វាយប្រហារ​លើ​ពួក​បាត​ករ​ក្នុង​មេត្រូ​នៅ​YUEN LONG​។ កងកម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​១២​នាក់ ក្នុង​នោះ​៩​នាក់​ទាក់ទិន​និង​ពួក​មនុស្ស​ស្ថិត​ក្នុង​ក្រុម​បាតដៃ​ទី​៣៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ