ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អត់​ការងារ​ធ្វើ​សម្រាប់​ជនជាតិ​សិង្ហ​បុរី​បន្ត​កើនឡើង​

4 ឆ្នាំ មុន

ប្រទេស​​សិង្ហ​បុរី​ ៖ ភាព​អត់​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​បាន​បន្ត​កើនឡើង ខណៈ​ការ​កើនឡើង​នៃ​កំណើន​ការងារ​បាន​ថយ​ចុះ​នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ចំ​ពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​និង​ភាព​មិន​ប្រាកដប្រជា​ជាស​កល ដូច្នេះ​និយោជក​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក ។ ​យោង​តាម​ទិន្នន័យបឋម​ដែល​ចេញផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ (MOM) កាលពី​ថ្ងៃ​សុក្រ​ទី…

ប្រទេស​​សិង្ហ​បុរី​ ៖ ភាព​អត់​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​បាន​បន្ត​កើនឡើង ខណៈ​ការ​កើនឡើង​នៃ​កំណើន​ការងារ​បាន​ថយ​ចុះ​នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ចំ​ពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​និង​ភាព​មិន​ប្រាកដប្រជា​ជាស​កល ដូច្នេះ​និយោជក​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក ។

​យោង​តាម​ទិន្នន័យបឋម​ដែល​ចេញផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ (MOM) កាលពី​ថ្ងៃ​សុក្រ​ទី ២៦ ខែ​កក្កដា នេះ​បាន​បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​បាន​កើនឡើង​៣ ត្រីមាស​ជាប់​ៗ​គ្នា និង​បាន​ឡើង​ដល់ ៣,៣ ភាគរយ​នៅ​ក្នុង​ខែមិថុនា កើនឡើង​ពី អត្រា ៣,២ ភាគរយ​នៅ​ក្នុង​ខែមីនា ដែល​នេះ​គឺ​បន្ទាប់​ពី​មានការ​ប្រែប្រួល​តាម​រដូវ​កាលដែល​ត្រូវ​បាន​គេ​យក​មក​គិត​រក​អត្រា​នៃ​ការ​អត់​ការងារ​ធ្វើ​នេះ ។

​អត្រាកំណើន​សម្រាប់​ប្រជាជន​សិង្ហ​បុរី​និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​បូក​បញ្ចូល​គ្នា​បាន​កើនឡើង​ដល់ ៣,១ ភាគរយ​កើនឡើង​ពី ៣ ភាគរយ ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​មិន​ប្រែប្រួល​គឺ មាន​អត្រា ២,២ ភាគរយ​។ ការ​បញ្ឈប់​ការងារ​បាន​ធ្លាក់​ចុះ​ដល់ ២,៣០០ នៅ​ក្នុង​រយៈពេល​បី​ខែ​ចាប់ពី​ខែមេសា​ដល់​ខែមិថុនា​ដែល​ធ្លាក់​ចុះ​ពី ៣ ២៣០ នៅ​ក្នុង​ត្រីមាស​មុន​និង ៣.០៣០ នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ​មុន​។

​ប្រភព​ពី​ក្រសួង​ដដែល​បាន​ឲ្យ​ដឹង​ថា តួលេខ​នេះ​បង្ហាញ​ថា​និយោជក​ភាគច្រើន​មិន​បាន​កាត់​បន្ថយ​កម្មករ​-​និយោជិត​ដែល​មាន​ស្រាប់​ទេ ប៉ុន្តែ​ពួក​គេ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជួល​បុគ្គលិក​ថ្មី​បន្ថែម សូ​ម្បី​តែ​តួនាទី​មួយ​ចំនួន​ក្នុង​ស្ថាប័ន​របស់​ពួក​គេ​នៅ​ទំនេរ​ក៏​ដោយ ។

​ដូច្នេះ​ទិន្នន័យ​បាន​បង្ហាញ​ថា​កំណើន​ការងារ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី ២ ។ ជា​រួម ភាព​មានការ​ងារ​ធ្វើ​សរុប​ដោយ​មិន​រាប់​បញ្ចូល​ស្ត្រី​បម្រើ​តាម​ផ្ទះ​បាន​កើនឡើង​ត្រឹមតែ ៤ ពាន់​នាក់ តែ​វា​នៅ​ទាប​ជាង​កំណើន​អ្នករក​ការងារ​ធ្វើ​ជា​ទូទៅ​ដែល​មាន​ចំនួន​ដល់​ទៅ ១០,៧០០ នៅ​ក្នុង​ត្រីមាស​មុន​និង ៦,៥០០ នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ​មុន​។

​វិស័យ​ដែល​ហាក់​មាន​កំណើន​សម្រាប់​ការងារ​កាលពី​ត្រីមាស​មុន គឺ​ភាគច្រើន​នៅ​ក្នុង​វិស័យ​នានា ដូច​ជា​ព័ត៌មាន​និង​ទំនាក់ទំនង​សេវា​វិជ្ជាជីវៈ សេវា​ហិរញ្ញវត្ថុ និង​សេវា​សហគមន៍ សង្គម​និង​សេវាក​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ទាំងនេះ​ត្រូវ​បាន​ទូទាត់​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ការងារ​សម្រាប់​ជំនួញ​លក់រាយ​។

​វិស័យ​សំណង់​បន្ត​មាន​តម្រូវការ​កម្មករ ដោយសារ​លទ្ធផល​សកម្មភាព​សាងសង់​វិស័យ​សំណង់​សាធា​រណៈ​​កាន់តែ​ច្រើន​។ កំណើន​ការងារ​បាន​ប្រែ​ក្លាយជា​វិជ្ជមាន​សម្រាប់​វិស័យ​នេះ​នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ចំនួន ១១ ត្រីមាស​ជាប់​ៗ​គ្នា​។ ​ប៉ុន្តែ​វី​ស័​យ​ផលិតកម្ម​បាន​បន្ដ​កាត់​បន្ថយ​បុគ្គលិក​សម្រាប់​ត្រីមាស​ទី ៣ ជាប់​ៗ​គ្នា​ខណៈ​ទិន្នផល​បាន​ធ្លាក់​ចុះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ