ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ជិះទូក​ទៅ​រាវ​ខ្ច​ង​៥​នាក់ បែរជា​លិច​ទូក​ស្លា.ប់​អស់​២​នាក់​…​ម្នាក់​ៗ​ប្រឹង​ហែល

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បឹង​តា​ម៉ុ​ក​ជា​បឹង​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ប​ញ្ចី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​២៥​ថ្ងៃ ខណៈនោះ​គេ​បាន​សង្កេត​ឃើញ​កន្លង​មក​តែងតែ​ឆក់​យក​ជីវិត​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ជា​ច្រើន​នាក់​មក​ហើយ ។ ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ បុរស​៥​នាក់​ជិះទូក​ទៅ​រាវ​ខ្ច​ង​ត្រូវ​បាន​លិច​ទូក​នៅ​កណ្តាល​បឹង បណ្តាល​ឱ្យ​ស្លាប់​២​នាក់ រួច​ផុត​ពី​សេចក្តីស្លាប់​៣​នាក់ កាលពី​វេលា​ម៉ោង​៣​រសៀល…

ខេត្តឧត្តរមានជ័យ ៖ បឹង​តា​ម៉ុ​ក​ជា​បឹង​មួយ​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ប​ញ្ចី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​២៥​ថ្ងៃ ខណៈនោះ​គេ​បាន​សង្កេត​ឃើញ​កន្លង​មក​តែងតែ​ឆក់​យក​ជីវិត​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ជា​ច្រើន​នាក់​មក​ហើយ ។ ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ បុរស​៥​នាក់​ជិះទូក​ទៅ​រាវ​ខ្ច​ង​ត្រូវ​បាន​លិច​ទូក​នៅ​កណ្តាល​បឹង បណ្តាល​ឱ្យ​ស្លាប់​២​នាក់ រួច​ផុត​ពី​សេចក្តីស្លាប់​៣​នាក់ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ កក្កដា​នេះ ដែល​ហេតុការណ៍​កើតឡើង​នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ​១-​ឈ្មោះ​បុល វិ​រៈ​បុត្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា​វិទ្យាល័យ​អន្លង់​វែង ស្លាប់​បាត់បង់​ជីវិត – ២​ឈ្មោះ ខេ​ង ណា​រិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ស្លាប់​បាត់បង់​ជីវិត ៣- ឈ្មោះ​ឈៀក គឹ​ម​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ កំពុងធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ពេ​ទ​បង្អែក​ស្រុក អន្លង់​វែង ទាំង​៣​នាក់​រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ចំណែក​២​នាក់​ទៀត​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ។

ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ជញ្ជៀន​បានឱ្យ​ដឹង​ថា គេ​បាន​សង្កេត​(​បឹង​តា​ម៉ុ​ក​ដែល​អ្នកខ្លះ​គេ​ហៅ​ថា​បឹង​អូរ​ជីក​) ជា​បឹង​ប្រវត្តិសាស្ត្រ​កន្លង​មក តែងតែ​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ មាន​បុរស​៥​នាក់​ផឹកស៊ី​យ៉ាង​ស្រវឹង ហើយ​បបួល​គ្នា​ជិះទូក​ទៅ​រាវ​ខ្ច​ង​នៅ​ឯ​បឹង​តា​ម៉ុ​ក លុះ​ពេល​ជិះទូក​ទៅ​ដល់​កណ្តាល​បឹង ស្រាប់តែ​ទូក​នោះ​បាន​លិច ចំណែក​អ្នកខ្លះ​ចេះ​ហែល​ទឹក អ្នកខ្លះ​មិន​ចេះ​ហែល​ទឹក ខណៈនោះ​លង់​លិច​២​នាក់​ស្លាប់ ចំណែក​អ្នកចេះ​ហែល​តិច​ៗ​មាន​គេ​ជួយ​សង្គ្រោះ​បាន​យក​មក​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​អាច រួច​ផុត​ពី​សេចក្តីស្លាប ដោយឡែក​២​នាក់​ទៀត​បាន​តោង​គល់ឈើ​រួច​ផុត​ពី​លង់​លិច ។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ជួយ​ធ្វើការ​សង្គ្រោះ តែ​អកុសល​មនុស្ស​២​នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត ម្នាក់​នាំ​យក​មក​ជួយ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ រួច​ផុត​ពី​ស្លាប់ ដោយឡែក​២​នាក់​ទៀត​បាន​តោង​គល់ឈើ​មិន​មាន​បញ្ហា តែ​ទោះជា​បែប​ណា​សព​បុរស​២​នាក់​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ឪពុក​ម្តាយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ