ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ Zoomer X ៥០​គ្រឿង បាន​ប្រគល់​ទៅ​ដល់​អ្នក​ឈ្នះ​រង្វាន់​ពី​ការ​ចាប់ឆ្នោត​សំបក​​កេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រង្វាន់​ម៉ូតូ Zoomer X ចំនួន​៥០​គ្រឿង ត្រូវ​បាន​ប្រគល់​ដល់​ដៃ​អ្នក​ឈ្នះ ពី​ការ​ចាប់ឆ្នោត​សំបក​កេស​ផលិត​ផល ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​លើក​ទី​៣ ខណៈ​ម៉ូតូ​ចំនួន​១៥០​គ្រឿង​ផ្សេង​ទៀត​កំពុង​រង់ចាំ​អតិថិជន​បន្ត​។…

រង្វាន់​ម៉ូតូ Zoomer X ចំនួន​៥០​គ្រឿង ត្រូវ​បាន​ប្រគល់​ដល់​ដៃ​អ្នក​ឈ្នះ ពី​ការ​ចាប់ឆ្នោត​សំបក​កេស​ផលិត​ផល ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​លើក​ទី​៣ ខណៈ​ម៉ូតូ​ចំនួន​១៥០​គ្រឿង​ផ្សេង​ទៀត​កំពុង​រង់ចាំ​អតិថិជន​បន្ត​។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​អបអរសាទរ​ដល់​អតិថិជន ដែល​បាន​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ទាំង​៥០​គ្រឿង​។ លោកស្រី​ក៏​ក្រើនរម្លឹក​ដល់​អតិថិជន ដែល​ជាវ​ផលិត​ផល ខ្មែរ ប៊ែ​វើ​រី​ជី​ស រួម​មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​, ទឹកក្រូច​អាយ​ស៍​, ទឹក​ផ្លែ​ឈើ​ជូ​ប​, និង​ទឹកបរិសុទ្ធ​កម្ពុជា​ទៅ​ពិសា ឬ​លក់​បន្ត កុំ​ភ្លេច​កាត់​សំបក​កេស រួច​ហើយ​បំពេញ​ឈ្មោះ ដាក់​ទៅ​ក្នុង​ធុង​ឆ្នោត​នៅ​តាម​ដេប៉ូ និង​តូប​លក់ទំនិញ​ចាប់ហួយ​គ្រប់​ខេត្ត​ក្រុង ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នេះ នៅ​ខែ​បន្ទាប់​ៗ​ទៀត​រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។

កម្មវិធី​កាត់​សំបក​កេស​ផ្សងសំណាង​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កំពុង ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ នេះ​បើ​តាម​ចំនួន​កើនឡើង​សន្លឹក​ឆ្នោត ដែល​បាន​ដាក់​ចូលរួម​ផ្សងសំណាង​រហូត​ទៅ​ដល់​២០​ម៉ឺន​សន្លឹក សម្រាប់​ខែ​នេះ​។

សំបក​កេស​ដែល​បាន​ដាក់​ផ្សេង​សំណាង គឺ​មក​ពី​ណ្តា​ល​ខេត្ត​ផ្សេង​ៗ​រួម​មាន ស្វាយ​រៀង កណ្តាល កែប កំពត កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ឧត្ត​មាន​ជ័យ បន្ទាយ​មាន​ជ័យ សៀមរាប ព្រះ​វិហារ រតនៈគិរី និង​មណ្ឌលគិរី​។

ព័ត៌មាន​លម្អិត លោក​អ្នក​អាច​ធ្វើការ​ទាក់ទង​បាន​តាម​រយៈ​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ