ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ថ្មី​នារី​ម៉ាស្សា​! លេង​មួយ​ក្បាច់​ដាក់​គូស្នេហ៍​១​គូ​ផ្អើល​ក្រោយ​វត្ត​ឧណ្ណាលោម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​នាំ​សង្សារ​ចូល​ទៅ​រក​កន្លែង​ម៉ាស្សា ស្រាប់តែ​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​១៥០​ដុល្លារ ដោយ​ដាក់​បន្លំ​លុយ​ដុល្លារ​សែន​ជំនួស​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​27 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​172…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​នាំ​សង្សារ​ចូល​ទៅ​រក​កន្លែង​ម៉ាស្សា ស្រាប់តែ​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​១៥០​ដុល្លារ ដោយ​ដាក់​បន្លំ​លុយ​ដុល្លារ​សែន​ជំនួស​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​27 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​172 នៅ​ចំណុច​ក្រោយ​វត្ត​ឧណ្ណាលោម ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ជា​សង្សារ​ជន​រង​គ្រោះ​មានឈ្មោះ ស្រី សរ អាយុ​24​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ជាមួយ​សង្សារ​ជា​ជនជាតិ​ចិន​មិន​ប្រាប់​ឈ្មោះ​វ័យ​25​ទៅ​26​ឆ្នាំ បាន​នាំ​គ្នា​ទៅ​រក​កន្លែង​ម៉ាស្សា ហើយ​ដើរ​រហូត​មក​ដល់​ផ្លូវ​172 ពី​កើត​ទៅ​លិច ស្រាប់តែ​ឃើញ​កន្លែង​ម៉ាស្សា​មួយ​កន្លែង​នៅ​លើ​ផ្លូវ​172 ក៏​នាំ​គ្នា​ចូល​ទៅ ប៉ុន្តែ​រូប​គាត់​មិន​បាន​នៅ​ម៉ាស្សា​ទេ បាន​ចេញ​ទៅ​ទិញ​បាយ​ឆា​ញ៉ាំ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ត្រឡប់​មក​វិញ គាត់​ក៏​ឃើញ​ជនសង្ស័យ​ស្រី​ៗ២​នាក់​កំពុង​តែ​រើ​ខោអាវ​ជន​រង​គ្រោះ​ក៏​ចូល​ទៅ​សួរនាំ ជនសង្ស័យ​និយាយ​ថា «​រក​ក្រដាស​ជូត​មាត់​» លុះដល់​ពេល​គិតលុយ​ក៏​ស្រាប់តែ​បាត់​លុយ​អស់​150$ ឃើញ​មាន​តែ​លុយ​ដុល្លារ​សែន​ទៅ​វិញ ក៏​ចូល​ទៅ​សួរ​ខាង​ម្ចាស់​ហាង​ម៉ាស្សា តែ​បែរជា​ត្រូវ​ម្ចាស់​ហាង​ចង់​រករឿង និង​វាយ​គាត់​ទៀត ទើប​បង្ក​ឱ្យ​ផ្អើល​ទៅ​ដល់​អ្នក​សារព័ត៌មាន​ចុះ​មក​ផ្តឹ​តយ​ក​រូបភាព ភា្ល​ម​ៗ​នោះ​ម្ចាស់​ហាង​ម៉ាស្សា​បាន​បិទទ្វារ រួច​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យ​ជំនះ ដើម្បី​ជួយ​អន្តរាគមន៍​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ