ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ទទួល​ដីកា​ចាប់​លោក សម រ​ង្ស៊ី និង​បក្សពួក​ដែល​រត់គេច​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​បាន​ទទួល​ដីកា​ពី​តុលាការ​ក្នុង​ការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី និង​បក្សពួក ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស និង​រត់គេច​ខ្លួន ។ ការ​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​បាន​ទទួល​ដីកា​ពី​តុលាការ​ក្នុង​ការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី និង​បក្សពួក ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស និង​រត់គេច​ខ្លួន ។ ការ​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី និង​បក្សពួក​ដែល​កំពុង​រត់​គេ​ពី​សំណាញ់​ច្បាប់​កម្ពុជា ហើយ​រស់នៅ​ក្រៅប្រទេស​បាន​ប្រកាស​ថា នឹង​ចូល​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ដោយ​មាន​សមាជិក​សភា​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​អមដំណើរ​មក​ចូល​ស្រុក​ផង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា បាន​ឲ្យ​ដឹង​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​ស្រប​តាម​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដីកា​របស់​តុលាការ​ក្នុង​ការ​ស្វែងរក និង​ចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី និង​បក្សពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

ទន្ទឹម​នេះ​ក្នុង​ស្មារតី​រួមចំណែក​ពង្រឹង និង​ការពារ​នីតិរដ្ឋ​ព្រមទាំង​ធានា​ការ​រក្សា សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​អំពាវនាវ​ដល់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​ចូលរួម​គាំទ្រ​ដល់​ការ​អនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​កុំ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​កំពុង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សកម្មភាព​នេះ គឺជា​ទ​ង្វើ​ខុសច្បាប់ ហើយ​ក៏​ជា​ទ​ង្វើ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម ។ ជាមួយ​គ្នា​នេះ​ដែរ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការ​អនុវត្ត​ដីកា​របស់​តុលាការ ព្រោះ​សកម្មភាព​រារាំង​ការ​អនុវត្ត​ដីកា​របស់​តុលាការ គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណៈ​ជនជាតិ និង​អន្តរ ជាតិ​នឹង​ចូលរួម សហការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ