ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឲ្យ​សក់​ដុះ​លឿនមែនទេ ​កុំ​ទាន់​បារម្ភ​ជាមួយ​វិធី​ធម្មជាតិ​​​អាច​​ដោះស្រាយ​រឿង​នេះ​បាន

4 ឆ្នាំ មុន

សក់​របស់​មនុស្ស​យើង​ដុះ​ប្រហែល​២.៥​សង់ទីម៉ែត្រ​ជា​រៀង​រាល់​បី​ខែ​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទំនងជា​ដុះ​សក់​បាន​ប្រហែល ១៥​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ តែ​រឿង​នេះ​មិន​ដូច​គ្នា​ទាំងអស់​ឡើយ​។ ដោយឡែក ការ​ជ្រុះ​សក់​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​ប្រទះ​។​ខណៈ​ពេល​ដែល​ហ្សែ​ន​ដើរតួ​នាទី​យ៉ាង​ធំ​ចំពោះ​រឿង​នេះ តែ​វា​ក៏​អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ទៀត​ដែរ​ដូច​ជា អ​តុល្យភាព​អ័រម៉ូន ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​មិន​បាន​គ្រប់គ្រាន់ កង្វះ​ជីវជាតិ…

សក់​របស់​មនុស្ស​យើង​ដុះ​ប្រហែល​២.៥​សង់ទីម៉ែត្រ​ជា​រៀង​រាល់​បី​ខែ​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទំនងជា​ដុះ​សក់​បាន​ប្រហែល ១៥​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ តែ​រឿង​នេះ​មិន​ដូច​គ្នា​ទាំងអស់​ឡើយ​។ ដោយឡែក ការ​ជ្រុះ​សក់​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​ប្រទះ​។​ខណៈ​ពេល​ដែល​ហ្សែ​ន​ដើរតួ​នាទី​យ៉ាង​ធំ​ចំពោះ​រឿង​នេះ តែ​វា​ក៏​អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ទៀត​ដែរ​ដូច​ជា អ​តុល្យភាព​អ័រម៉ូន ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​មិន​បាន​គ្រប់គ្រាន់ កង្វះ​ជីវជាតិ និង​របត់​ឈាម​ខ្សោយ​ក្នុង​តំបន់​ស្បែក​ក្បាល​។

តែ​កុំ​ទាន់​បារម្ភ​អី ព្រោះថា ខ្ញុំ​មាន​វិធី​ធម្មជាតិ​មួយ​ទំនងជា​អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀត​នោះ​គឺ​ប្រទាល​កន្ទុយក្រពើ​។

ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អាកា​រៈ​ជ្រុះ​សក់ និង​ជំរុញ​ដល់​ការ​លូតលាស់​របស់​សក់​ថែម​ទៀត​។ វា​អាច​ជួយ​កាត់​បន្ថយ​ការ​រមាស់​ស្បែក​ក្បាល ហើយ​សមត្ថភាព​ជា​អាល​កា​ឡាំង​របស់​សាច់​ប្រទាល​កន្ទុយក្រពើ​នឹង​ជួយ​ពង្រឹង​ដល់​កម្រិត pH របស់​សក់ សម្រាប់​ជំរុញ​ដល់​ការ​លូតលាស់​។

១-ចូរ​យក​មែក​ប្រទាល​កន្ទុយក្រពើ​មួយ ហើយ​ចិត​យកសា​ច់រប​ស់វា​មក​លាប​លើ​សរសៃសក់
២- ចូរ​ទុក​ចោល​ឲ្យ​ច្រើន​ម៉ោង​បន្តិច​ចាំ​លាង​ជម្រះ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ
៣- ចូរ​ធ្វើ​បែប​នេះ ៣ ទៅ​៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ