ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រតិកម្ម​នឹង​ក្រុម​អ្នករាយការណ៍​UN

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ចំពោះ​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ដែល​ចោទ​មក​លើក​រាជរដ្ឋាភិបាល​កម្ពុជា ។ យោង​តាម​សេចក្តី​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​កោះសន្តិភាព​បាន​ទទួល នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ ។ ដោយ​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ចំពោះ​ការ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធ​មនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ដែល​ចោទ​មក​លើក​រាជរដ្ឋាភិបាល​កម្ពុជា ។ យោង​តាម​សេចក្តី​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​កោះសន្តិភាព​បាន​ទទួល នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ ។

ដោយ​លើក​ឡើង​ថា អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ទទួល​ដំណឹង​អំពី​ការ​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ ដោយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​ក្នុង​នោះ​ក្រុម​អ្នករាយការណ៍​ពិសេស​បាន​ធ្វើការ​ចោទប្រកាន់​ម្តង​ហើយ ម្តងទៀត ដោយ​គ្មាន​មូលដ្ឋាន និង​ផ្អែក​លើ​ព័ត៌មាន​តែ​មួយ​ជ្រុង​មក​លើ​យន្តការ​អនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​ថា ជា​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ជាដើម ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត លម្អៀង ក្រោម​របៀបវារៈ​នយោបាយ និង​ស្តង់ដា​ពីរ ។ ដើម្បី​កុំឱ្យ សាធារណ​មតិ​មានការ​យល់​ច្រឡំ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សូម​ធ្វើកា របក​ស្រាយ​បំភ្លឺ​ការ​ពិត​ដូច​តទៅ ១- ករណី​ចាប់ខ្លួន​លោក គង់ រ៉ៃ​យ៉ា និង​លោក សួង នាគព័ន្ធ មិនមែន​ជា​ការ​ជា​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ដោយ សន្តិវិធី​នោះ​ទេ តែ​ជា​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​ទប់ស្កាត់​កុំឱ្យ​មាន​ភាព​ចលាចល​កើតឡើង​នៅ​ក្នុង​សង្គម ដែល​កើត​ចេញពី​សកម្មភាព​បង្កប់​នូវ ចេតនា​ទុច្ចរិត ក្នុង​ការ​បង្ក​ភាព​ចលាចល​បញ្ចុះ​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ស្អប់ខ្ពើម និង​បះបោរ​ប្រឆាំង​ទៅ នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ រៀបចំ និង​ចាត់ចែង​ពី​អង្គការ​ចាត់តាំង​ផ្នែក​នយោបាយ​យ៉ាង​ច្បាស់លាស់​នៅ​ពីក្រោយ ហើយ​ដែល​សមត្ថកិច្ច​មាន​មូលដ្ឋាន​ព័ត៌មាន​គ្រប់គ្រាន់ ក្នុង​ចំណាត់ការ​ផ្លូវច្បាប់​របស់​ខ្លួន​លើ​ករណី​នេះ ។ ២- ករណី​ឃាតកម្ម​លោក កែម ឡី តុលាការ​បាន​បិទ​បញ្ចប់​សំណុំរឿង​ទី​មួយ ដោយ ផ្តន្ទាទោស​ជន​ដៃដល់​ឈ្មោះ អឿ​ត អាង ហៅ​ជួប សំលាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំណែកឯ​សំណុំរឿង​មួយទៀត​ដែល​បំបែក​ចេញពី​សំណុំរឿង​ទី​មួយ​នេះ ក្នុង​ការ​ស្វែងរក​ជន ពាក់ព័ន្ធ​ដទៃ​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ដែល​បាន និង​កំពុង​អនុវត្ត​កិច្ចការ របស់​ខ្លួន ដោយ​ឯករាជ្យ និង​យកចិត្តទុកដាក់​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​មិន​មាន​ភាព​ចាំបាច់​ណាមួយ​ក្នុង​ការ​បង្កើត​ស្ថាប័ន​ឯករាជ្យ​ដោយឡែក​ផ្សេង​ទៀត​ដែរ ។

ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ទី​ពីរ​នេះ សមត្ថកិច្ច និង​តុលាការ​ក៏​តែងតែបាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​ឱ្យ​ចូលរួម ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​បំបែកសំណុំរឿង​នេះ​តាម​រយៈ​ការ​ផ្តល់​នូវ​ព័ត៌មាន និង​ភស្តុ​តាង​ជាក់ច្បាស់​ពី​ប្រភព​នានា ដើម្បី​ជា​ពន្លឺ​ក្នុង​ការ​ស្វែងរក​ជន​ពាក់ព័ន្ធ​ដទៃ​ទៀត ជា​ជាង​ការ​ធ្វើ​អត្ថា​ធិ ប្បាយ​ដោយ​មន្ទិល​សង្ស័យ គ្មាន​មូលដ្ឋាន និង​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ដោយ​អសុទ្ធិ ចិត្ត ។ ៣- ករណី​ចំណាត់ការ​ផ្លូវច្បាប់​លើ​លោក អ៊ួ​ន ឈិ​ន និង​លោក​យាង សុទ្ធា​រិ​ន មិនមែន​ជា​ការ​វាយប្រហារ​ទៅ​លើ​សេរីភាព​នៃ​កា​សំដែង​មតិ និង​សេរីភាព​សារព័ត៌មាន​នោះ​ទេ ព្រោះ​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​មិនមែន​ជា​ការ​អនុវត្ត​នូវ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នោះ​ទេ តែ​សកម្មភាព​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា ជា​បទល្មើស និង​ត្រូវ​បាន​ចោទ​ពី​បទ «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​»​និង​បទ​ចោទ​ផ្សេង​ៗ​ទៀត​តាម​បញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែក​លើ​មូលដ្ឋាន ព័ត៌មាន​ចារកម្ម រួម​ទាំង​វត្ថុ​តាង និង​ភស្តុ​តាង​ផ្សេង​ៗ​ទៀត​ដែល​ប្រមូល​បាន​នៅ​នឹង​កន្លែង ហើយ​ដែល​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជំនុំជម្រះ​ដល់​អង្គសេចក្តី​ក្នុង​ដំណើរការ នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្នុង​នាម​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​ជន​គ្រប់​រូប​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ រួម​ទាំង​អ្នក​សារព័ត៌មាន​សកម្មជន​បក្សនយោបាយ និង​អង្គការ​សង្គម​ស៊ី​វិល​នានា​ផង​ដែរ មិនមែន​ដោយសារ​ពួក​គេ​ជា​នរណា​នោះ​ទេ តែ​ដោយសារ​បទល្មើស​ដែល ពួក​គេ​បាន​ប្រព្រឹត្ត ។ ការ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ដោះ​លែង ឬ​លើកលែង​ការ​ចោទប្រកាន់​ដល់​ជន​ណាមួយ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ គឺជា​ការ​អំពាវនាវ ដោយ​មិន​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឡើយ ដោយហេតុ​ថា តុលាការ​ជា​ស្ថាប័ន ឯករាជ្យ ហើយ​រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​មិន​អាច​ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​បាន​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​សូម​ស្នើ​ដោយ​ទទូច​ដល់​ក្រុម​អ្នករាយការណ៍​ពិសេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិចារណា​ឡើង​វិញ​ពី​ការ​យល់​ឃើញ និង​ការ​សម្រេចចិត្ត ដែល​ខ្វះ​ព័ត៌មាន​ពិតប្រាកដ​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ដែល​ត្រូវ​អាច​គេ​មើលឃើញ​ថា​ជា​ទ​ង្វើ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ អធិបតេយ្យ​ដែល​ផ្ទុយ​នឹង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ព្រមទាំង​វត្ថុបំណង​នៃ​យន្តការ​នីតិវិធី​ពិសេស ។

ទន្ទឹម​នឹង​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​សូម​ធ្វើការ​អំពាវនាវ​ផង​ដែរ​ដល់​ក្រុម​សកម្មជន​នយោបាយ អង្គការ​សង្គម​ស៊ី​វិល និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​ឱ្យ ចូលរួម​ក្នុង​ការ​គោរព​នីតិរដ្ឋ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​ការ​បំពាន​ច្បាប់ សិទ្ធិ​សេរីភាព​របស់​អ្នក​ដ៏​ទៃ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ​របស់​ក្រុម និង​បក្សពួក​ខ្លួន ដែល​នឹង​នាំ​ឱ្យ​មានការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា សូម​អះអាង​ជា​ថ្មី​ម្តង ទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​លើកកម្ពស់​នីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​តាម​រយៈ​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការ​លើកលែង ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ