ជែក​គី ចាន់ គឺជា​បុរស​អាស៊ី​ដែល​មានការ​កោតសរសើរ​បំផុត​លើ​លោក


ចំណាត់ថ្នាក់​អន​ឡាញ​របស់​បុរស និង​ស្ត្រី​ដែល​គេ​កោតសរសើរ​បំផុត​លើ​លោក​បាន​ចាត់​ថ្នាក់​លោក ជែក គី​ចាន់ (​ឈិ​ន ឡុ​ង​) នៅ​លំដាប់​ទី​៣ គឺ​នៅ​ពីក្រោយ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates និង​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។

ការ​ស្ទង់​មតិ YouGov ដែល​មាន​គោលបំណង ដើម្បី​កំណត់​មនុស្ស​ដែល​គេ​កោតសរសើរ​បំផុត​លើ​ពិភពលោក​ត្រូវ​បាន​ចងក្រង​ដោយ​មាន​ជំនួយ​ពី​មនុស្ស​៤២.០០០ នាក់​នៅ​ក្នុង ៤១​ប្រទេស​ជុំវិញ​ពិភពលោក ។

ចំណាត់ថ្នាក់​សម្រាប់​បុរស​បាន​ដាក់ Action Superstar រូប​នេះ​មុន​លោក​ប្រធានាធិបតី​ចិន ស៊ីជី​ន​ពីង ដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៤ និង​លោក Jack Ma នៅ​លំដាប់​ទី​៥ ហើយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ជាប់​លំដាប់​ទី​៦ ។ នៅ​ក្នុង​ចំណាត់ថ្នាក់​សម្រាប់​ស្ត្រី គឺ​លោកស្រី Michelle Obama បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ ខណៈ​ពេល​ដែល​លោកស្រី Oprah Winfrey និង​តារា​សម្ដែង​ស្រី Angelina Jolie ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ ។ ភរិយា​របស់​លោក ស៊ី ជី​ន​ពីង លោកស្រី Peng Liyuan​បាន​ស្ថិត​នៅ​លំដាប់​ទី​៧ និង​អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ស្ថិត​នៅ​លំដាប់​ទី​៨ ។

លោក Tu Youyou អាយុ​៨៨​ឆ្នាំ ជា​អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​ចិន ដែល​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​ផ្នែក​សរី​សាស្ត្រ ឬ​ឱសថ​នៅ​ឆ្នាំ​២០១៥ បាន​ឈរ​នៅ​លំដាប់​ទី​៩ ហើយ​តារាចម្រៀង​ប៉ុប Taylor Swift ឈរ​នៅ​លំដាប់​លេខ​១០ តារាចម្រៀង Madonna ឈរ​នៅ​លំដាប់​១១ និង​អធិការបតី​អា​ល្លឺ​ម៉​ង់ Angela Merkel ឈរ​នៅ​លំដាប់​ទី​១២ ។

តារាង​ពិន្ទុ​គួរ​ឱ្យ​កត់សម្គាល់​ផ្សេង​ទៀត​រួម​មាន ៖ នៅ​លើ​ពានរង្វាន់​ណូបែល គឺ​ដា​ឡៃ ឡា​ម៉ា ក្នុង​លំដាប់​ទី​៨ កីឡាករ​បាល់ទាត់ Cristiano Ronaldo ទី​៧ និង​Lionel Messi ទី​៩ ។ ទន្ទឹម​នឹង​នេះ​ដែ រ​អគ្គនាយក​ក្រុមហ៊ុន Tesla លោក Elon Musk លោក POTUS Donald Trump និង​លោក Pope Francis ឈរ​នៅ​លំដាប់​ទី​១៣ ទី​១៤ និង​ទី​១៥ រៀង​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ