ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​វះកាត់​​សំណុំរឿង«​ស្នេហា​ត្រីកោណ»​របស់​​​ក្រុមមន្ត្រី​ក្នុង​ស្ថាប័ន​​អយ្យការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោកអង្គ វង្សវ​ឌ្ឍា​នា បាន​ធ្វើការ​វះកាត់​លើសំណុំរឿង​ស្នេហា​ត្រីកោណ​របស់​ក្រុម​មន្ត្រី​ក្នុងស្ថាប័ន​អយ្យការ ដែល​បង្ក​ឱ្យ​មានការ​កត់សម្គាល់ពេញ​បណ្តាញ​សង្គម បន្ទាប់​ពី​ស្ត្រី​ជា​ភរិយា​មាន​ប្រតិកម្ម​ជា​ចំហ​ ចំពោះ​លោក​ប្តី​ដែល​លួច​មាន​ស្រី ។ នៅ​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោកអង្គ វង្សវ​ឌ្ឍា​នា បាន​ធ្វើការ​វះកាត់​លើសំណុំរឿង​ស្នេហា​ត្រីកោណ​របស់​ក្រុម​មន្ត្រី​ក្នុងស្ថាប័ន​អយ្យការ ដែល​បង្ក​ឱ្យ​មានការ​កត់សម្គាល់ពេញ​បណ្តាញ​សង្គម បន្ទាប់​ពី​ស្ត្រី​ជា​ភរិយា​មាន​ប្រតិកម្ម​ជា​ចំហ​ ចំពោះ​លោក​ប្តី​ដែល​លួច​មាន​ស្រី ។

នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី អង្គ វង្ស វ​ឌ្ឍា​នា បាន​សម្រេច​ផ្អាក​មុខងារ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ ជា​បណ្តោះ​អាសន្ន និង​បាន​ដាក់​ជំនួស​ដោយ​លោក ងិ​ន ពេជ្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ព្រះរាជអាជ្ញា​ស្តីទី ។

ការ​សម្រេច​នេះ គឺក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ពី​បទ​ផិត ។ ការ​ចោទប្រកាន់​លើ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ពី​បទ​ផិត គឺ​យោង​តាម​មាត្រា​១០​នៃ​ច្បាប់​ស្តី​ពី ឯក​ព័ន្ធ​ភាព ។

អ្នកស្រី ហ៊ាន ល​ក្ខិ​ណា ជា​ភរិយា​ដើម​របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ដើមឆ្នាំ​នេះ បាន​ប្តឹង​លោក ជា ពេជ្រ ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ផិត បន្ទាប់​ពី​លោកស្រី​រក​ឃើញ​ថា លោក ជា ពេជ្រ បាន​លួចលាក់​មាន​ប្រពន្ធចុង​រហូត​មានកូន​ប្រុស​ម្នាក់ ។

កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា​កន្លង​ទៅ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​បាន​សម្រេច​ដក លោក អ៊​ង រី ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្តកោះកុង​ដែរ បន្ទាប់​ពី​មានរឿង​អាស្រូវ​នាំ​ស្រី​ចូល​ផ្ទះសំណាក់ ហើយ​ភរិយា​របស់​លោក​ដែល​តាមដាន​បាន​ធ្វើការ​បរិហារ​ផ្អើល​ផ្ទះសំណាក់ ។

សេចក្តីសម្រេច​ដក​តំណែង​លោក អ៊​ង រី ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពាក់ព័ន្ធ នឹង​ករណី​ព្រះ​រាជអាជ្ញា​រង​រូប​នេះ លួចលាក់​ដឹក​ស្រី​ស្នេហ៍​ចូល​ផ្ទះសំណាក់​«​ស្រែ​នាង​» ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្គូ​វ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ប្រពន្ធដើម​តាម​ទាន់ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ ។ លោក អ៊​ង រី ត្រូវ​បាន​តម្រូវ​ឱ្យ​បង្ហាញ​វត្ត​មាននៅ​ក្រសួងយុត្តិធម៌​រៀង​រាល់​ម៉ោង​ធ្វើការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ