ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​១០​ឆ្នាំ​ រក​ឃើញ​ស៊ុត​ដាយ​ណូ​ស័​រ​​អាយុ​៦៦​លាន​ឆ្នាំ

4 ឆ្នាំ មុន

ក្មេង​ប្រុស​ម្នាក់ ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ​បាន​ក្លាយទៅជា​តារា​ល្បី​ក្នុងស្រុក ​បន្ទាប់​ពី​គេ​បាន​ជំពប់​ជើង​លើ​ហ្វូ​ស៊ី​ល​ស៊ុត​ដាយ​ណូ​ស័​រ​ ខណៈ​ពេល​កំពុង​លេង​នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​ស​ប្តា​ហ៍​នេះ ។ អ្នករក​ឃើញ​ស៊ុត​ដាយ​​ណូ​ស័​វ័យក្មេង​រូប​នេះ ​មានឈ្មោះ Zhang Yangzhe…

ក្មេង​ប្រុស​ម្នាក់ ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ​បាន​ក្លាយទៅជា​តារា​ល្បី​ក្នុងស្រុក ​បន្ទាប់​ពី​គេ​បាន​ជំពប់​ជើង​លើ​ហ្វូ​ស៊ី​ល​ស៊ុត​ដាយ​ណូ​ស័​រ​ ខណៈ​ពេល​កំពុង​លេង​នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​ស​ប្តា​ហ៍​នេះ ។ អ្នករក​ឃើញ​ស៊ុត​ដាយ​​ណូ​ស័​វ័យក្មេង​រូប​នេះ ​មានឈ្មោះ Zhang Yangzhe បាន​ឆ្លងកាត់​ការ​រក​ឃើញ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខណៈ​ពេល​ដែល​កំពុង​ស្វែងរក​អ្វីមួយ ​ដើម្បី​បំបែក​ស៊ុត​ដែល​ស្ថិត​នៅ​លើ​ទំនប់​នៃ​ទន្លេ Dongjiang ក្នុង​ខេត្ត​ក្វា​ង​ទុង​ កាលពី​ថ្ងៃ​អង្គារ ។

ក្មេង​ប្រុស​អាយុ១០ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្រលាញ់​ផ្នែក​វិទ្យាសាស្ត្រ ហើយ​ដំបូង​ឡើយ​បាន​ឃើញ​ដុំ​ថ្ម​ចម្លែក​នៅ​ក្នុង​ដី ប៉ុន្ដែ​ក្រោយមក​គេ​បាន​ប៉ាន់​ស្មានថា​វា​អាច​ជា​ស៊ុត​ដាយ​ណូ​ស័​រ​នៅ​ពេល​ពិនិត្យ​មើល​កាន់តែ​ជិត ។

ក្រោយ​ពី​បានឃើញ​ស៊ុត​មួយ​ពី​ដំបូង Zhang បាន​កត់​សម្គាល់ថា​ជា «​ដុំ​ថ្ម​» ដែល​មាន​រាង​ជា​រង្វង់​មូល ក្រោយមក​គេ​បាន​ហៅ​ម្តាយ​របស់​គេ​ឱ្យមក​មើល​វា​ផង​ដែរ ។ មិនយូរ​ប៉ុន្មាន​ក្រុម​អ្នកឯកទេស​បាន​បញ្ជាក់​ថា​ជា «​ដុំ​ថ្ម​» ដែរ ប៉ុន្តែ​តាម​ពិត​វា​ជា​ស៊ុត​ដាយ​ណូ​ស័​រ ហើយ​ក្រោយមក​ជីក​រក​ឃើញ​ចំនួន ១០ ស៊ុត​បន្ថែម​ទៀត​នៅ​តំបន់​ជុំវិញ​នោះ ។ ស៊ុត​ដែល​មាន​ប្រវែង​ប្រហែល ៨,៨៩ សង់ទីម៉ែត្រ នោះ​មាន​មាន​អាយុកាល​ប្រហែល ៦៦ លាន​ឆ្នាំ​មក​ហើយ ។

និយាយ​ទៅ​កាន់​សារព័ត៌មាន Beijing Youth Daily ម្តាយ​របស់ Zhang អ្នកស្រី Li Xiaofang បាន​ចែករំលែក​ថា​កូនប្រុស​របស់​នាង​ពិតជា​ស្រឡាញ់​វិទ្យាសាស្ត្រ​ជា​ពិសេស​ប្រធានបទ​នៅ​លើ​ដាយ​ណូ​ស័​រ ។ ហើយ​ជា​ការ​ពិត​សិស្ស​ថ្នាក់​ទី​បី​បាន​អាន​សៀវភៅ​ជា​ច្រើន​នៅ​លើ​ប្រធានបទ​រួច​ហើយ ។

កុមា​រា Zhang បាន​និយាយ​ថា «​ខ្ញុំ​បាន​រៀនចំណេះ​ដឹង​នេះ​ពី​សៀវភៅ និង​ពី​វប្បធម៌​នៅ​សាលារៀន​» ។ នេះ​បើ​យោង​តាម​ស្ថានីយ​វិទ្យុ Heyuan ។ សូម​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក​មាន​ស៊ុត​សត្វ​ដាយ​ណូ​ស័​រ​ច្រើន​ជាង ១៧.០០០ ត្រូវ​បាន​គេ​ជីក​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចិន ៕ ​ ប្រភព ៖ next​shark ។ (សម្រួលដោយ៖ ស្រីណា​)

https://www.youtube.com/watch?v=7f6NOI3Zj8E

អត្ថបទសរសេរ ដោយ