ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​លើ​បណ្តាញ​សង្គម​អត់​ប្រភព​ពិបាក​​​​ជឿ​…​ជាក់ស្តែង​​បរទេស​ទាំង២

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​ទីបំផុត សមត្ថកិច្ច​ក្រុងបាត់ដំបង បានស្វែង​​រក​​ឃើញ​ជន​បរ​ទេស​២នាក់ប្តី-ប្រពន្ធរួមនិង​កូន​​តូច​​នោះ​​ហើយ ​ខណៈ​កំពុង​មានព័ត៌មាន​ឡើងកក្រើក​នៅលើបណ្តាញ​សង្គមដែលមិនមែនជាការពិត​​ថា ព​​ួកគាត់​ត្រូវ​បានចោរ​​លួចទ្រព្យស​ម្បត្តិ​អស់ពីខ្លួន ដោយ​គ្មាន​លទ្ធភាពទៅស្រុកកំណើតវិញ​ ក៏នាំគ្នាដើរ ច្រៀង​សុំទាន​តាមផ្សារនៅក្រុងបាត់ដំបង…

ខេត្តបាត់ដំបង ៖ ​​ទីបំផុត សមត្ថកិច្ច​ក្រុងបាត់ដំបង បានស្វែង​​រក​​ឃើញ​ជន​បរ​ទេស​២នាក់ប្តី-ប្រពន្ធរួម
និង​កូន​​តូច​​នោះ​​ហើយ ​ខណៈ​កំពុង​មានព័ត៌មាន​ឡើងកក្រើក​នៅលើបណ្តាញ​សង្គមដែលមិនមែនជាការពិត​​ថា ព​​ួកគាត់​ត្រូវ​បានចោរ​​លួចទ្រព្យស​ម្បត្តិ​អស់ពីខ្លួន ដោយ​គ្មាន​លទ្ធភាពទៅស្រុកកំណើតវិញ​ ក៏នាំគ្នាដើរ ច្រៀង​សុំទាន​តាមផ្សារនៅក្រុងបាត់ដំបង ។ នេះបើយោងតាមផេក​ស្នង​ការខេត្តបាត់ដំបង​បង្ហោះ​នៅថ្ងៃទី​២៧ កក្កដា នេះ រួមទាំងមានវីដេអូ​សម្ភាសន៍​ផ្ទាល់ជាមួយជនបរទេស​នេះផងដែរ ។

https://www.facebook.com/battambangPL/videos/2846604282076243/

​​សមត្ថកិច្ច​បាន​នាំពួកគាត់ទាំង៣​​នាក់ មកកាន់​ស្នង​ការខេត្តដើម្បី​ធ្វើការសាក​សួរនាំ​​ ក្នុងនោះ​​​ជនបរទេស​ទាំង​២នាក់បាន​អះ​អាងថា គឺមិនមានបាត់បង់​ទ្រព្យ​អ្វីនោះទេ ដោយ​មាន​បង្ហាញប៉ាស្ព័រ និងវីសា​ផងដែរ​ ។ ​ពួក​គាត់​ គឺ​ជាអ្នកទេស​ចរណ៍​បាន​​ដើរ​​​លេង​២-៣ប្រទេសហើយ ​ដោយ​គាត់ទើបចេញពីប្រទេសវៀតណា​មចូល​មកប្រទេស​កម្ពុជា ​ហើយនិង​​ប្រុងចេញ​​ទៅ​ប្រទេសថៃ​​បន្ត ​។

ទាក់ទិននឹង​ព័ត៌មានខាងលើ សមត្ថកិច្ចក្រុងបាត់ដំបង ក៏​ធ្វើការបកស្រាយនិងបភ្លឺ​ថា គឺមិនមាន​ចោរឆក់​កាបូប​របស់ គាត់ដូចការលេីកឡេីង នៅ​ក្នុងបណ្តាញព័ត៌មានសង្គម​នារយៈពលចុងក្រោយនោះទេ សូម បញ្ឈប់ជា​បន្ទាន់​នូវរាល់ការ​បំភ្លៃការពិតនៃ​ព័ត៌មាន​ ។

​​​គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានអាក់ខោនហ្វេសបុក​មួយ​បានបង្ហោះរូប​ជនបរទេសទាំង៣នាក់នេះ​ដោយ​រៀបរាប់ថា ពួកគាត់បាន​បាត់បង់​កាបូបលុយរហូតធ្លាក់ខ្លួន ដើរ​ច្រៀង​សុំលុយ​គេតាមផ្សារ​ក្នុង​ក្រុងបាត់ដំបង​​ដើម្បីចិញ្ចឹមកូន ។ ហើយក៏មានការសំណូមពរ​ពីប្រជាពលរដ្ឋ​សូមឱ្យអាជ្ញាធរ​ដែនដី ជួយដល់​ជនបរទេស​ទាំង៣នាក់ឱ្យបាន​ទៅស្រុកកំណើតផង ។

​តបតាមសំណូមនេះ អាជ្ញាធរ​ក្រុងបាត់​ដំបង ក៏ដាក់កម្លាំងតាមស្វែងរកឃើញ ហើយក៏​​​ដឹងថា ព័ត៌មាន​ដែល​​គេ​បាន​បង្ហោះនោះ គឺមិនមែនជាការពិតឡើយ ។ (សម្រួលដោយ៖ ស្រីណា​)