ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​រដ្ឋមន្ត្រី​ទី​២ ក្រសួងការពារជាតិ​ប្រ៊ុ​យ​ណេ

4 ឆ្នាំ មុន

ប្រទេស​ប្រុយ​ណេ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក…

ប្រទេស​ប្រុយ​ណេ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​កម្ពុជា​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof រដ្ឋមន្ត្រី​ទី​២ ក្រសួងការពារជាតិ​ប្រ៊ុ​យ​ណេ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ។

ក្នុង​ជំនួប​នេះ លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof បាន​បញ្ជាក់​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ការពារ​ជាតិ និង​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​សមាជិក​អាស៊ាន ។ លោក​គាំទ្រ​គំនិត​ផ្តួចផ្តើម​សកម្មភាព​ទ្វេភាគី​រួម​គ្នា​ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ នឹង​បង្កើត​នៅ​ពេល​អនាគត ។ លោក​រដ្ឋមន្ត្រី​ទី​២ បាន​បញ្ជាក់​ថា ការ​រក្សា​សិ្ថ​រ​ភាព និង​សន្តិភាព​ក្នុង​តំបន់ ជា​មូលដ្ឋាន​សម្រាប់​ប្រទេស​ក្នុង​តំបន់​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ និង​រីក​ចំរើន ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​ប្រ៊ុ​យ​ណេ​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាក​ក់​ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ ជា​ការ​បន្ត​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កងទ័ព និង​ប្រជាជន​ទៅ​ថ្ងៃ​អនាគត​ទាំង​កម្រិត​ទ្វេភាគី និង​តំបន់​អាស៊ាន​ទាំងមូល ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ទៀត​ថា បញ្ហា​សន្តិសុខ​ជា​បញ្ហា​រួម ពុំ​សំដៅ​ចំពោះ​ប្រទេស​ណាមួយ​ឡើយ ហើយ​ជា​ពិសេស​ក្នុង​សម័យកាល​សាកល​ភា​វូប​នី​កម្ម និង​បច្ចេកវិទ្យា ហេតុនេះ​ការ​ភ្ចា​ប់​ទំនាក់ទំនង​រវាង​អង្គភាព និង​អង្គភាព និង​ការ​បង្កើត​សកម្មភាព​រវាង​បុគ្គល និង​បុគ្គល និង​ជួយ​សម្រួល​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ