ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ព្រុយ​ណេ​- កម្ពុជា

4 ឆ្នាំ មុន

ប្រទេស​ព្រុយ​ណេ ៖ ក្រោយ​ពី​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​រដ្ឋមន្ត្រី​ទី ២ ក្រសួងការពារជាតិ​ប្រ៊ុ​យ​ណេ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ…

ប្រទេស​ព្រុយ​ណេ ៖ ក្រោយ​ពី​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​រដ្ឋមន្ត្រី​ទី ២ ក្រសួងការពារជាតិ​ប្រ៊ុ​យ​ណេ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឧត្តមសេនីយ៍ទោ Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud អគ្គមេបញ្ជាការ​កងទ័ព​ប្រ៊ុ​យ​ណេ នៅ​ថ្ងៃ​ដដែល ។ នៅ​ក្នុង​ជំនួប​នោះ ឧត្តមសេនីយ៍ទោ Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ព​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ។

ក្នុង​នាម​អគ្គបញ្ជាការ​កងទ័ព​ប្រុយ​ណេ សូម​គាំទ្រ​ការ​រក្សា និង​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់​ការ​បង្កើត​ទំនាក់​ទំនាក់​នាំ​មក​នូវ​ភាព​ស្និត​ស្នាល និង​យោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ ។

មេបញ្ជាការ​កងទ័ពជើងគោក មាន​ជំនឿ​ថា កងទ័ព​ប្រទេស​ទាំង​ពីរ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នា​ពេល​អនាគត ។ បន្ទាប់​មក គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា បាន​ទស្សនៈកិច្ច​សារមន្ទី​កងទ័ព​ប្រ៊ុ​យ​ណេ ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ