ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ទាំង​ពីរ​ដួង​ ផ្អែមល្ហែម​ណាស់​នៅ​លើ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្តែង​វ័យក្មេង​លោក​សុខ សាន់​នី និង​កញ្ញា​ស៊ឹ​ម ស្រី​និ​ច បាន​បញ្ចេញ​រូបភាព​ផ្អែម​ល្ហែម​លើ​គ្រែ គឺជា​រូបភាព​គាប់​ភ្នែក​អ្នក​បាន​ទស្សនា ។ តារា​ទាំង​ពីរ​ដួង​នេះ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន…

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្តែង​វ័យក្មេង​លោក​សុខ សាន់​នី និង​កញ្ញា​ស៊ឹ​ម ស្រី​និ​ច បាន​បញ្ចេញ​រូបភាព​ផ្អែម​ល្ហែម​លើ​គ្រែ គឺជា​រូបភាព​គាប់​ភ្នែក​អ្នក​បាន​ទស្សនា ។ តារា​ទាំង​ពីរ​ដួង​នេះ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ផង​ដែរ​ក្នុង​ខ្សែ​រឿង​ភាគ​«​កញ្ញា​ជើង​ខ្លាំង​» ដែល​ពួក​គេ​សម្ដែង​រួម​គ្នា ។

បន្ទាប់​ពី​បាន​បញ្ចេញ​រូបភាព​ផ្អែមល្ហែម​នៅ​លើ​គ្រែ​ជា​លើក​ដំបូង​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​តាម​ហ្វេ​ស​ប៊ុ​កមក​ពេល​នេះ​សុខ សាន់​នី និង​ស៊ឹ​ម ស្រី​និ​ច ក៏​បញ្ចេញ​រូបភាព​បែប​នេះ​ជា​ថ្មី​ម្តងទៀត ។ បើ​ទោះបីជា​រូបភាព​ទាំង​ពីរ​លើក​នោះ គឺជា​ការ​ថត​លក្ខណៈ​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង។

កាលពី​រូបភាព​បង្ហាញ​លើក​ដំបូង​កញ្ញា​ស៊ឹ​ម ស្រី​និច្ច បាន​និយាយ​ថា បានជា​នាង​ហ៊ាន​ថត​បែប​នេះ ព្រោះ​ជា​រូបភាព​មិន​ហួសហេតុ ហើយ​ខាង​ប្រុស​ជា​អ្នក​រាប់អាន​គ្នា​ជិតដិត​ផង ។

ទាំង​តារា​សម្តែង​លោក​សុខ សាន់​នី និង​ស៊ឹ​ម ស្រី​និ​ច សុទ្ធតែ​បង្ហាញ​អារម្មណ៍​ចូល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ទស្សនិកជន​កំពុង​តែ​ដាក់​ការ​សង្ស័យ​ថា​ពួក​គេ​អាច​នឹង​សាង​ស្នេហ៍​នៅ​ក្រៅ​ឆាក​សម្តែង ។ គេ​រឹតតែ​សង្ស័យ​ដ្បិត​ទាំង​២​នាក់​នេះ​តែងតែ​បង្ហាញ​រូបភាព​នៃ​ការ​ដើរ​កម្សាន្ត​រួម​គ្នា ជា​រឿយ​ៗ​តាម​ហ្វេ​ស​ប៊ុ​ក ។ ជាក់ស្ដែង​កាលពី​ពេល ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន ពេល​ទៅ​លេង​ទឹកជ្រោះ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ចិន ។

បើ​ទោះបីជា​មិន​ធ្លាប់​សារភាព​ថា​ស្រលាញ់ ស៊ឹ​ម ស្រី​និ​ច ក៏​ដោយ ប៉ុន្តែ​លោក​សុខ សាន់​នី ធ្លាប់​សរសើរ​នាង​ថា​ស្រស់​ស្អាត់ ថែម​ទាំង​មាន​ចរិត​ឫកពា​ល្អ ហើយ​លោក​ចូល​ចិត្ត​ភាពរួស​រាយ​របស់​នាង​យ៉ាង​ខ្លាំង ។ ចំណែក​ស្រី​និ​ច ក៏​ធ្លាប់​និយាយ​ដែរ​ថា ការ​ថតរូប​ភាព​ស្រើបស្រាល​បែប​នេះ ក្រៅពី​លោក​សុខ សាន់​នី ក៏​នាង​មិន​ថត​ជាមួយ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ