ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល មាន​ប្រៀប​ជាង​ប្រាក់​វុន​កូរ៉េ

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ថ្ងៃនេះ​បាន​ឡើងថ្លៃ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​វុន​កូរ៉េ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដោយ​១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៥​រៀល និង​លក់​ចេញ​តែ​៣៤៩ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​រហូត​ដល់​ទៅ​៣៤៧​រៀល…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ថ្ងៃនេះ​បាន​ឡើងថ្លៃ បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​វុន​កូរ៉េ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ដោយ​១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៥​រៀល និង​លក់​ចេញ​តែ​៣៤៩ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​រហូត​ដល់​ទៅ​៣៤៧​រៀល និង​លក់​ចេញ ៣៥០​រៀល ។

នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រាក់​វុន​កូរ៉េ ក៏​មានការ​ប្រែប្រួល​រាល់ថ្ងៃ​ផង​ដែរ ។ ចំពោះ​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ​ប្រភព​ដដែល​ឱ្យ​ដឹង​ដែរ​ថា ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៤​រៀល លក់​ចេញ​៦០០​រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល ៥២៣ រៀល លក់​ចេញ ៥២៨ រៀល , ១០០​យេ​ន​ជប៉ុន ទិញ​ចូល ៣៧៥៩​រៀល លក់​ចេញ​៣៧៩៧ រៀល , ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៨៧ រៀល លក់​ចេញ ៣០១៧ រៀល និង ១ បាត​ថៃ ទិញ​ចូល ១៣២ រៀល លក់​ចេញ ១៣៣ រៀល ។ ចំពោះ​ដុល្លារ​អា​មេ​រិ​ក​វិញ គឺ ១​ដុល្លារ​ស្មើនឹង​៤០៨៤ រៀល ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ