ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ពង្រឹងសម្ព័ន្ធមេត្រីភាពទាំង៣​ខេត្ត មានខ្សែបន្ទាត់ព្រំដែនជាប់គ្នា​ បានឯកភាព៦ចំណុច

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោកវីធូណាក់ ស្រ៊ីណាម អភិបាលខេត្តចន្ទបូរី ប្រទេសថៃ បានទទួលស្វាគមន៍សំណេះសំណាលជាមួយស្នងការនគរបាលខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និងខេត្តចន្ទបូរី ចំនួន៣០នាក់…

ខេត្តបាត់ដំបង ៖ លោកវីធូណាក់ ស្រ៊ីណាម អភិបាលខេត្តចន្ទបូរី ប្រទេសថៃ បានទទួលស្វាគមន៍សំណេះសំណាលជាមួយស្នងការនគរបាលខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និងខេត្តចន្ទបូរី ចំនួន៣០នាក់ នៅបន្ទប់សាលាខេត្តចន្ទបូរី កាលពី​វេលាថ្ងៃត្រង់ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានការផ្តាំផ្ញើបន្ថែមអំពីសកម្មភាពកិច្ចរួមសហប្រតិបត្តិការជាមួយគ្នារវាងសមត្ថកិច្ចទាំងថៃ-កម្ពុជា ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យក្លាយទៅជាព្រំដែនមានសន្តិភាព និងមានការកើនឡើងវិស័យសេដ្ឋកិច្ច ទេសចរណ៍បន្ថែមទៀត សម្រាប់ផ្តល់ជាផលប្រយោជន៍ដល់ប្រជាជន​​នៃប្រទេសទាំង២ ។

លោកឧត្តមសេនីយ៍ត្រី វឌ្ឍនា យិនជី ស្នងការនគរបាលខេត្តចន្ទបូរីប្រទេសថៃ បានរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្នងការនគរបាលខេត្ត​ទាំង៣ ដែលមានខ្សែបន្ទាត់ព្រំដែន បានឯកភាពគ្នាចំនួន៦ចំណុចបន្ថែមទៀតដើម្បីធានាសុខសវត្ថិភាពបន្តជូនប្រជាពលរដ្ឋកំពុងរកស៊ីរួមគ្នា គឺផ្តោតលើ ១-បញ្ហាពលករខុសច្បាប់ ២-ទប់ស្កាត់បង្ការបង្រ្កាបគ្រឿងញៀន និងអាវុធជាតិផ្ទុះ​ ៣-ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងរូបីយ៍ប័ណ្ណក្លែងក្លាយ ៤-ការល្បាតរួមគ្នា និងទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធ ៥-ទប់ស្កាត់ចោរកម្មរថយន្ត និងទោចក្រយានយន្ត និង​៦-ទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់តាមព្រំដែន ។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានបន្ថថា ដោយអនុវត្តន៍តាមការចុះអនុស្សារណៈ (MOU) របស់គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ ដែលមានយោធភូមិភាគទី៥ និងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ឲ្យចុះរួមសហការពង្រឹងបន្ថែមទៀតតាមខ្សែបន្ទាត់ព្រំដែន សំខាន់ខេត្តដែលកំពុងមានសកម្មភាពរួមគ្នារក្សាសន្តិសុខជាបន្តបន្ទាប់ និងជួយសម្រួលជំរុញវិស័យសេដ្ឋកិច្ច លើកស្ទួយវិស័យទេសចរណ៍បន្ថែមទៀតក្នុងថ្នាក់តំបន់ ដើម្បីបង្ក​ភាពងាយស្រួលជាទូទៅដល់ប្រជាជាតិ​ទាំងពីរឲ្យទទួលបានដូចៗគ្នា ។

លោកវីធូណាក់ ស្រ៊ីណាម អភិបាលខេត្តចន្ទបូរី បានឆ្លើយតបវិញថា នេះជាគោលការណ៍រួមសម្រាប់យើងអនុវត្តន៍ទាំងអស់គ្នា ហើយលោកក៏សុំបន្តជួយសម្រួលជំរុញបន្ថែមទៀតផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចទាំងសងខាង រួមសហការគ្នា ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកឲ្យកាន់តែមានប្រសិទ្ធ​ភាព និងគុណភាព ទទួលបានជោគជ័យសម្រាប់យើងទាំងអស់គ្នា ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ