ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​​ក្បាល​​​២ ជើង៥​​ នៅស្លូ​វ៉ាគី

15 ឆ្នាំ មុន

នៅប្រទេស​ស្លូវ៉ាគី​មាន​សត្វអណ្តើក​​មួយ​ក្បាល​​ពេលនេះ កំពុងទាក់​ទាញ​​ការចាប់អារម្មណ៍​​យ៉ាងខ្លាំង ។ គេមានការ​ភ្ញាក់ផ្អើល​ ព្រោះ​អណ្តើក​​ដែល​ទើបនឹងកើត​​នា​ពេលថ្មីៗ​នេះ​មាន​​ក្បាល​​ដល់​ទៅ​២ និង​មាន​ជើង​​៥ ។​ ម្ចាស់​​របស់សត្វ​អណ្តើក​​នេះ លោក ROMAN GRESAK មានមោទនភាព​ក្នុង​ការ​​​បង្ហាញ​​សត្វអណ្តើក​ចម្លែ​ក​នេះ​នៅ​ទីក្រុង ZILINA កាលពី​​ប៉ុន្មាន​​​ថ្ងៃ​មុននេះ ។ លោក​ក៏​បញ្ជាក់​​​ផងដែរថា ​ក្បាលរបស់​​​​​វា​ទាំង​​​២ពុំ​​​ចំណុះ​​​គ្នា ឡើយ ​ហើយ​​មាន​សកម្មភាព​ដាច់​​ដោយ​ឡែក​ពី​​គ្នា ។​

ពួក​អ្នកជំនាញ​​ការ​ពេលពិនិត្យ​​​​អណ្តើក​គោក​នេះ​ដែលមានអាយុ​​ទើប​​​​៧​សប្តាហ៍​​​​ពន្យល់​ថា ​នេះ​ជា​​​សំណាង​មួយ ដែល​​អណ្តើក​ក្បាល​​២​​នេះ​ពុំ​ស្ថិត​ក្នុង​​ព្រៃ ។ ​ពិតមែន​​ហើយ​​អណ្តើក​​​នេះ​ដែល​​មានក្បាល​​​២ដូច្នេះ​​ពុំអាច​​បញ្ចូល​​ក្បាលទាំង​​​២​របស់​វា​ទៅ​ក្នុងស្នូក​បានឡើយ ​​ហេតុនេះ​វា​ងាយ​​​រងគ្រោះ​ក្លាយ​ជា​ចំណី​​របស់សត្វ​ផ្សេងៗ​ដោយ​​គ្មាន​​មធ្យោ​បាយ​​​ការពារ​ខ្លួន ។​ បាតុ​ភូត​​នេះនាំ​​ឱ្យគេ​នឹកឃើញ​​​ដល់​សត្វ​ពស់​ក្បាល​​​២ ​មួយនៅ​​អាល់បានី ដែលក្លាយ​​ទៅជា​​តារា​ក្នុង​ឱកាស​​​នៃការ​​តាំង​​ពិព័រណ៍​​ពិភពលោក​​​អំពើ​​​សត្វចម្លែក​កម្រ​​ក្នុង​​ធម្មជាតិ​​កាលពីប៉ុន្មាន​​​សប្តាហ៍​​មុន​៕