ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បិទ​ចរាចរណ៍​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​គូលែន​​ទិស​ខាងកើត…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យោង​តាម​លិខិត​របស់​អាជ្ញាធរ​អប្សរាបានឱ្យ​ដឹង​ថា តាម​រយៈ​ការ​ប្រជុំ​ពិភាក្សា និង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង ​ស្តី​ពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន​ ។ សូមរំលឹកថា៖ រថយន្ត​​ដឹក​អ្នកដំណើរ​ជួប​គ្រោះ​ពេល​ចុះ​ពីលើ​ភ្នំ​គូ​លែន​វិញ ម្នាក់​ៗ​ព្រលឹង​ចុង​សក់…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​លិខិត​របស់​អាជ្ញាធរ​អប្សរាបានឱ្យ​ដឹង​ថា តាម​រយៈ​ការ​ប្រជុំ​ពិភាក្សា និង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង ​ស្តី​ពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន​ ។ សូមរំលឹកថា៖ រថយន្ត​​ដឹក​អ្នកដំណើរ​ជួប​គ្រោះ​ពេល​ចុះ​ពីលើ​ភ្នំ​គូ​លែន​វិញ ម្នាក់​ៗ​ព្រលឹង​ចុង​សក់

ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ ដែល​មាន​សមាសភាព​មក​ពី​សាលា​ខេត្តសៀមរាប មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សាលាស្រុក​ស្វាយ​លើ បាន​សង្កេត​ឃើញ​ថា មាន​ផ្នែក​មួយ​ចំនួន​នៃ​ផ្លូវ​មិន​ទាន់​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​នៅឡើយ​ទេ និងចំណែក​ទីតាំង​មួយ​ចំនួន​ នៅ​មាន​គ្រាប់​ក្រួស​ដែល​អាច​បណ្តាល​ឱ្យ​រថយន្ត​ក្នុង​ស្ថានភាព​ចុះ​ចំណោត​ងាយ​រអិល ចំណុច​បត់​កោង​មួយ​ចំនួន​ទៀត​ មាន​សភាព​តូច​ចង្អៀត និង​មិន​ទាន់​បាន​ធ្វើ​ជម្រាល​សុវត្ថិភាព​នៅឡើយ ។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ការ​បិទ​ធ្វើ​ចរាចរណ៍​ផ្លូវ​នេះ​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​ជាយថាហេតុ ដោយ​ក្រុមការងារ​សម្រេច​បិទផ្លូវ​នេះ​ទាំងស្រុង​ចាប់ពី​ចំណុច​ផ្លូវ​ឡើង​ ពី​ស្រុក​ស្វាយ​លើ រហូត​ដល់​ភូមិ​តា​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ​​កក្កដា ​​តទៅ​រហូត​ដល់​ផ្លូវ​នេះ ស្ថាបនា​រួចរាល់​ជា​ស្ថាពរ លើកលែងតែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ខ្នងភ្នំ​គូលែន ដែល​មាន​លិខិត​ឆ្លងកាត់​ផ្លូវ​បញ្ចា​ក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ ។

អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ស្ថាប័ន ជាតិ​-​អន្តរជាតិ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុមហ៊ុន​ទេស​ចរណ៍ សមាគម​អ្នកបើកបរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ អ្នកបើកបរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ភ្ញៀវ​ទេសចរ​
ជាតិ​-​អន្តរជាតិ ព្រមទាំង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្តន៍​ឱ្យ​បាន​ល្អ​ប្រសើរ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​មកនេះ មាន​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ បាន​ក្រឡាប់​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​រហូត​១២​នៅ​ចំណុច​ផ្លូវ​កោង​ចុះ​ចំណោត ហើយ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ដែរ រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​បាន​ក្រឡាប់ នៅ​តាម​បណ្ដោយ​ផ្លូវ​ចុះ​ពី​ភ្នំ​គូលែន​ដែល​កំពុង​ស្ថាបនា​ថ្មី ស្ថិត​នៅ​ចំណុច​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ បណ្ដាល​ឱ្យ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​១១​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ដសៀមរាប ខណៈ​ដែល​រថយន្ដ​នោះ មាន​ភ្ញៀវ​ទេសចរ​ជិះ​១៣​នាក់ ចេញពី​តំបន់​ទេសចរណ៍​ព្រះ​អង្គ​ធំ ភ្នំ​គូលែន ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ