ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចង់​​បំបាត់​អាកា​រៈ​ចាញ់កូនដែរទេ? អាច​ប្រើ​រូប​មន្ត​ខ្ញីនេះ​បាន

4 ឆ្នាំ មុន

ការ​ចាញ់កូន​ដោយ​ក្អួតចង្អោ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ជួប​ប្រទះ ហើយ​ក៏​ជា​ហេតុផល​ដ៏​ធំ​មួយ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​បំផុត​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​មិន​អាច​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​អ្វី​ផ្តេសផ្តាស​ដែរ​។​ខាងក្រោម​នេះ​គឺជា​វិធី​ប្រើប្រាស់​ខ្ញី​ដើម្បី​បំបាត់​បញ្ហា​ចាញ់កូន​យ៉ាង​ល្អ ហើយ​អ្នក​ក៏​គួរតែ​សាកល្បង​សិន​ដែរ​ដោយសារ​តែ​វា​គ្មាន​អ្វី​ប៉ះពាល់​ដល់​កូន​។ ១-ខ្ញី​និង​អំបិល ៖ វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រើប្រាស់​ខ្ញី​បំបាត់​អាកា​រៈ​ចាញ់កូន​គឺ​ប្រើ​ខ្ញី​មួយ​ដុំ​ដែល​ចិត​សម្បក​រួច ទៅ​ជ្រ​លួ​ក​នឹង​អំបិល…

ការ​ចាញ់កូន​ដោយ​ក្អួតចង្អោ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ជួប​ប្រទះ ហើយ​ក៏​ជា​ហេតុផល​ដ៏​ធំ​មួយ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​បំផុត​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​មិន​អាច​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​អ្វី​ផ្តេសផ្តាស​ដែរ​។​ខាងក្រោម​នេះ​គឺជា​វិធី​ប្រើប្រាស់​ខ្ញី​ដើម្បី​បំបាត់​បញ្ហា​ចាញ់កូន​យ៉ាង​ល្អ ហើយ​អ្នក​ក៏​គួរតែ​សាកល្បង​សិន​ដែរ​ដោយសារ​តែ​វា​គ្មាន​អ្វី​ប៉ះពាល់​ដល់​កូន​។

១-ខ្ញី​និង​អំបិល ៖ វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រើប្រាស់​ខ្ញី​បំបាត់​អាកា​រៈ​ចាញ់កូន​គឺ​ប្រើ​ខ្ញី​មួយ​ដុំ​ដែល​ចិត​សម្បក​រួច ទៅ​ជ្រ​លួ​ក​នឹង​អំបិល ហើយ​យក​វា​មក​ជញ្ជក់​លេង​ៗ​នៅ​ពេល​មាន​អារម្មណ៍​ថា​ចង់​ចង្អោរ​។ តាម​ការ​សិក្សា​បញ្ជាក់​ថា​ខ្ញី​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ព្យាបាល​ការ​ចាញ់កូន និង​ចង្អោ​។

២-ទឹក​ខ្ញី ៖ វិធី​ងាយ​មួយទៀត​ក្នុង​ការ​ប្រើប្រាស់​ខ្ញី​ដែរ​នោះ​គឺ​យក​តែ​ទឹក​របស់​វា​មក​ទទួលទាន​ទេ​។ ចូរ​កិន​ខ្ញី​ស្រស់​មួយ​ចំនួន ហើយ​លាយ​ទឹក​កន្លះ​កែវ​និង​លាយ​អំបិល និង​ដាក់​ទឹកក្រូច​ឆ្មា​ពីរ​បី​ដំណក់​។ ក្រោយ​ពី​កិន​រួច ចូរ​ញ៉ាំ​វា​នៅ​ពេល​មាន​អារម្មណ៍​ចង់​ក្អួត នោះ​អ្នក​នឹង​បាន​ធូរស្រាល​ហើយ​។

៣-ជ្រក់ខ្ញី ៖ ការ​ធ្វើ​ជា​ជ្រក់ខ្ញី​នេះ​ទាមទារ​ការ​ប្រើ​អំបិល និង​ក្រូចឆ្មា ហើយ​អាច​នឹង​មាន​ក្លិន​មិនសូវ​ល្អ ប៉ុន្តែ​វា​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​លុប​បំបាត់​អាកា​រៈ​ក្អួត និង​ចង្អោ​បាន (​ប្រភព​ពី​៖ Health.com.k)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ