ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​ជាកូន​មិនព្រម​​ញ៉ាំ​ថ្នាំ គួរ​អនុវត្ត​វិធីទាំង​នេះ

4 ឆ្នាំ មុន

ប្រសិនជា​កូន​អ្នក​មិន​ព្រម​ញ៉ាំ​ថ្នាំ​ពេល​ដែល​ឈឺ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ដំបូង​អ្នក​គួរតែ​កុំ​យក​ថ្នាំ​មក​ធ្វើ​ឲ្យ​កូន​ភ័យ ដោយ​ធ្វើ​ឲ្យ​កូន​ខ្លាច​។ អ្នក​មិន​គួរ​តែងតែ​យក​ថ្នាំ​មក​គម្រាម​កូន​នោះ​ទេ នៅ​ពេល​ដែល​គេ​រករឿង ដោយ​ប្រា​បើ​គេ​ថា អ្នក​នឹង​យក​ថ្នាំ​ឲ្យ​គេ​ញ៉ាំ បើ​គេ​មិន​ឈប់​រករឿង​។…

ប្រសិនជា​កូន​អ្នក​មិន​ព្រម​ញ៉ាំ​ថ្នាំ​ពេល​ដែល​ឈឺ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ដំបូង​អ្នក​គួរតែ​កុំ​យក​ថ្នាំ​មក​ធ្វើ​ឲ្យ​កូន​ភ័យ ដោយ​ធ្វើ​ឲ្យ​កូន​ខ្លាច​។ អ្នក​មិន​គួរ​តែងតែ​យក​ថ្នាំ​មក​គម្រាម​កូន​នោះ​ទេ នៅ​ពេល​ដែល​គេ​រករឿង ដោយ​ប្រា​បើ​គេ​ថា អ្នក​នឹង​យក​ថ្នាំ​ឲ្យ​គេ​ញ៉ាំ បើ​គេ​មិន​ឈប់​រករឿង​។ នៅ​ពេល​ដែល​អ្នក​គម្រាម​គេ​យូរ នោះ​គេ​នឹង​អាច​ខ្លាច​ថ្នាំ​ជាទី​បំផុត​។

២-នៅ​ពេល​ដែល​អ្នក​ឈឺ អ្នក​គួរតែ​ញ៉ាំ​ថ្នាំ​នៅ​មុខ​កូន ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា នៅ​ពេល​ដែល​ឈឺ គឺ​ត្រូវ​តែ​ញ៉ាំ​ថ្នាំ ដើម្បី​ឲ្យ​ជំងឺ​ឆាប់​ជា​សះស្បើយ​។ ដូចនេះ គេ​នឹង​អាច​យក​អ្នក​ធ្វើ​ជា​គំរូ ដោយ​ធ្វើ​តាម​អ្នក នៅ​ពេល​ដែល​គេ​ឈឺ​។ គេ​នឹង​មិន​គេចវេស​ពី​ថ្នាំ​ទៀត​ទេ ដោយ​មិន​ស្រែកយំ​ពេល​ដែល​ញ៉ាំ​ថ្នាំ​ម្តង​ៗ​។

៣-នៅ​ពេល​ដែល​ថ្នាំ​នោះ​ល្វីង អ្នក​មិន​គួរ​កុហក​កូន​ថា​ផ្អែម​នោះ​ទេ ព្រោះ​ក្រោយ​ពេល​ដែល​គេ​ញ៉ាំ​រួច គេ​នឹង​មិន​ជឿ​អ្នក​ទៀត​ឡើយ​។ គេ​នឹង​មិន​ព្រម​ញ៉ាំ​ថ្នាំ​ឡើយ​នៅ​ពេល​ក្រោយ ទោះបីជា​ថ្នាំ​នោះ​ផ្អែម​ក៏​ដោយ​។ ដូចនេះ អ្នក​គួរតែ​ប្រាប់​កូន​តាម​ត្រង់ ហើយ​លួង​គេ​ដោយ​ប្រើ​វិធី​ផ្សេង ទើប​កូន​ព្រម​ញ៉ាំ​ថ្នាំ​នោះ​។

៤-ក្រោយ​ពេល​ដែល​កូន​ញ៉ាំ​ថ្នាំ​រួច អ្នក​គួរតែ​ផ្តល់​រង្វាន់​ដើម្បី​លើកទឹកចិត្ត​ដល់​កូន​។ ដូចនេះ កូន​នឹង​មិន​ពិបាក​ញ៉ាំ​ថ្នាំ​ទៀត​ឡើយ​នៅ​ពេល​ក្រោយ​។

៥-អ្នក​អាច​ទិញ​របស់​លេង​ដែល​ទាក់ទង​នឹង​ពេទ្យ​ឲ្យ​កូន​លេង​បាន នោះ​កូន​នឹង​មិន​ខ្លាច​ឡើយ​នៅ​ពេល​ដែល​គេ​ទៅ​ពេទ្យ​ម្តង​ៗ ដោយ​មិន​ស្រែកយំ​ពេញ​នឹង​នោះ​ទេ​។ ដូចនេះ អ្នក​អាច​សាកល្បង​តាម​វិធី​ទាំង​ឡាយ​ខាងលើ​បាន ដើម្បី​បញ្ចុក​ថ្នាំ​កូន​បាន​សម្រេច (​ប្រភព​ពី​៖ Health.com.k)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ