ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! គ្រូបង្រៀន​បរទេស​អង្គុយ​ស្លា.ប់​នៅ​​​កាំជណ្តើរ ប្រពន្ធ​ឈឺ​ជើង​ដេក​នៅ​ពេទ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​បរទេស​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​គ្រូបង្រៀន​ភាសាបរទេស ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់​នៅ​កាំជណ្ដើរ​ផ្ទះ​ស្នាក់​នៅ​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ កាល​ពី​​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​បរទេស​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​គ្រូបង្រៀន​ភាសាបរទេស ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់​នៅ​កាំជណ្ដើរ​ផ្ទះ​ស្នាក់​នៅ​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ កាល​ពី​​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំនុច​ផ្ទះ​លេខ 152E1 នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ កែង​នឹង​ផ្លូវ​លេខ​១១០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូន​ពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នេះ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ john harrison អាយុ​57​ឆ្នាំ ជា​គ្រូបង្រៀន ស្នាក់​នៅផ្ទះ​កន្លែង​កើតហេតុ មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ និង​មានកូន​ប្រុស​ម្នាក់​អាយុ​9​ឆ្នាំ ។

តាម​ប្រភព​ពី​សាច់ញាតិ​សព​ប្រាប់​ឱ្យ​ដឹង​ថា សព​បុរស​ខាងលើ​ជា​បុរស​ញៀន​ស្រា គឺ​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​។ ហើយ​កាលពី​ថ្ងៃអាទិត្យ ទី​21 បុរស​បរទេស​នោះ​មិនដឹង​ថា​មានរឿង​អី​នោះ​ទេ បាន​លេប​ថ្នាំ​សរសៃប្រសាទ​អស់​ចំនួន​60​គ្រាប់ បណ្តាល​ឲ្យ​ពុល​តែ​ត្រូវ​ក្រុម​គ្រួសារ​ឃើញ​ទាន់​ក៏​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាន់​ពេលវេលា ។

ប្រភព​ដដែល​បន្ត​ថា លុះ​សម្រាក​នៅ​ពេទ្យ​បាន​១​យប់​ព្រឹក​ឡើង​ស្រាប់តែ​ជនបរទេស​នោះ​លួច​ចេញពី​ពេទ្យ​​រត់​មក​ផ្ទះ​វិញ ហើយ​ប្រពន្ធ​ក៏​មក​តាម​ដល់​ផ្ទះ​រករឿង​ឈ្លោះប្រកែក​គ្នា​តិចតួច បណ្តាល​ឱ្យ​មានការ​ប្រវាយ​ប្រតប់​គ្នា ហើយ​បុរស​ជា​ជនបរទេស​បាន​ច្រាញ​ប្រពន្ធ​គាត់​បណ្តាល​ឱ្យ​ដួល​ត្រូវ​ជើង​ដែល​ប្រពន្ធ​គាត់​ធ្លាប់​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ធ្វើ​ឱ្យ​ឈឺ​ឡើង​វិញ ក៏​ត្រូវ​សាច់ញាតិ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ លុះ​នៅ​យប់​កើតហេតុ​នេះ នៅផ្ទះ​មាន​តែ​បុរស​បរទេស និង​សាច់ញាតិ​ខាង​ប្រពន្ធ ចំណែក​ប្រពន្ធ​គាត់​កំពុង​សម្រាក​ព្យាបាល​ជើង​នៅ​មន្ទីរពេទ្យ​កាល់ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​មុន​មានការ​ភ្ញាក់ផ្អើល​នោះ គ្រួសារ​គាត់​បានឃើញ​បុរស​ជនបរទេស​នោះ​បើកទ្វារ​ផ្ទះ​ចេញ​មក​ក្រៅ​តែ​ម្នាក់ឯង ទំនង​ដូច​ជា​ទៅ​ទិញ​ស្រា លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់​នៅ​កាំជណ្ដើរ​ឡើងផ្ទះ​ដោយ​មិនដឹង​មូលហេតុ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ុម​ព័ទ្ធ​នៅ​កន្លែង​កើតហេតុ រង់ចាំ​ខាង​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ មក​ពិនិត្យ​ធ្វើ​កំណត់​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជនបរទេស​នោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ