ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​មី​ស៊ីល​រយៈ​ខ្លី​២​គ្រាប់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងត្បូង​ប្រកាស​ថា ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​២៥​កក្កដា បាន​បាញ់​សាក​មី​ស៊ី​ល​រយៈ​ខ្លី​២​គ្រាប់ ទៅ​កាន់​សមុទ្រ​ខាងកើត ចេញពី​តំបន់​នៃ​ទីក្រុង​ជាប់មាត់​សមុទ្រ​វ៉ុ​ន​សាន​របស់​ខ្លួន​។ នោះ​ជា​ព័ត៌មាន​មួយ​អះអាង​ដោយ​ក្រុង​វ៉ា​ស៊ិន​តោន​ដែល​បញ្ជាក់​ថា​វា​ជា​មី​ស៊ី​ល​រយៈ​ខ្លី​។ គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងជើង​បាន​បាញ់​មី​សី​ុ​ល​មួយ​នា​វេលា​ម៉ោង​៥​និង​៣៤​នាទី​ម៉ោង​ក្នុងស្រុក…

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងត្បូង​ប្រកាស​ថា ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​២៥​កក្កដា បាន​បាញ់​សាក​មី​ស៊ី​ល​រយៈ​ខ្លី​២​គ្រាប់ ទៅ​កាន់​សមុទ្រ​ខាងកើត ចេញពី​តំបន់​នៃ​ទីក្រុង​ជាប់មាត់​សមុទ្រ​វ៉ុ​ន​សាន​របស់​ខ្លួន​។ នោះ​ជា​ព័ត៌មាន​មួយ​អះអាង​ដោយ​ក្រុង​វ៉ា​ស៊ិន​តោន​ដែល​បញ្ជាក់​ថា​វា​ជា​មី​ស៊ី​ល​រយៈ​ខ្លី​។

គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កងទ័ព​កូរ៉េ​ខាងជើង​បាន​បាញ់​មី​សី​ុ​ល​មួយ​នា​វេលា​ម៉ោង​៥​និង​៣៤​នាទី​ម៉ោង​ក្នុងស្រុក ហើយ​មី​ស៊ី​ល​១​គ្រាប់​ទៀត​បាញ់​ចេញ​នា​វេលា​មោ​៉​ង​៥​និង​៥៧​នាទី ចេញពី​កោះ​ហូ​ដូ​ជិត​ទីក្រុង​ជាប់មាត់​សមុទ្រ​វ៉ុ​ន​សាន សំដៅ​ទៅ​សមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន​ផង​ដែរ​។ មី​ស៊ីល​១​គ្រាប់​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៤៣០​គីឡូម៉ែត្រ ហើយ​១​គ្រាប់​ទៀត​ហាក់ដូចជា​ហោះ​ក្នុង​ចម្ងាយ​ខ្លី​ជាង​មី​ស៊ី​ល​ទី​១​។ មី​ស៊ី​ល​ទាំង​២​គ្រាប់​ហោះ​ក្នុង​កម្ពស់​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​។

មី​ស៊ីល​ទាំង​២​គ្រាប់​នេះ​បាញ់​ចេញពី​ជើង​ទម្រ​តាំង​លើ​ត្រាក់ទ័រ​ដែល​ងាយ​ចល័ត ហើយ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​ក្នុង​គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា យើង​​យល់​ថា​មេដឹកនាំ​កូរ៉េ​ខាងជើង​ពេល​នេះ កំពុង​ស្ថិត​ក្នុង​តំបន់​នៃ​ការ​បាញ់​សាក​នោះ និង​ថា​សមយុទ្ធ​យោធា​មួយ បច្ចុប្បន្ន​កំពុង​ធ្វើ​នៅ​កូរ៉េ​ខាងជើង​។

យើង​តាមដាន​យ៉ាង​ប្រកិត​នូវ​សភាពការណ៍​។ ការ​វិភាគ​សី​ុ​ជម្រៅ​មួយ​នឹង​ចាំបាច់​ដើម្បី​បញ្ជាក់​ថា តើ​នោះ​ជា​មី​សី​ុ​ល​បាលី​ស្ទិ​ក​ប្រភេទ​ដូច​មី​ស៊ី​ល​រយៈ​ខ្លី ដែល​កូរ៉េ​ខាងជើង​បាញ់​សាក​២​លើក​កាលពី​ខែឧសភា​ដែរ​ឬ​យ៉ាងណា​។ កងទ័ព​របស់​យើង​តាមដាន​សភាពការណ៍​ក្នុង​ករណី​ដែល​អាច​មានការ​បាញ់​មី​ស៊ីល​ឯទៀត​ៗ​ដោយ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​។

បើ​គិត​ពី​ចម្ងាយរ​ត់របស់​មី​ស៊ីល​ទាំង​២​គ្រាប់​ដែល​បាញ់​សាក​នា​ព្រឹក​ថ្ងៃ​ទី​២៥​កក្កដា មី​ស៊ីល​ទាំងនេះ​អាច​ជា​មី​ស៊ី​ល​ប្រភេទ​ដូច​មី​ស៊ីល​បាលី​ស្ទិ​ក​រុ​ស្ស៊ី​ធុន​ISKANDER​។ របប​កូរ៉េ​ខាងជើង​បាន​បាញ់​សាក​មី​ស៊ី​ល​រយៈ​ខ្លី ២​គ្រាប់​កាលពី​ថ្ងៃ​ទី​៩​ឧសភា​កន្លង​ទៅ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ