ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​​បិទម៉ាស៊ីន​រេអាក់ទ័រ​​នុយក្លេអ៊ែរ​7​ជា​បណ្តោះអាសន្ន

15 ឆ្នាំ មុន

អធិការ​​បតីអាល្លឺម៉ង់​​​ លោកស្រី​​អេនចឺឡា ​ម័រកែល កាលពីថ្ងៃទី​១៥ មីនា បាន​ប្រកាស​ពីការ​បិទ​បណ្តោះអាសន្ន​រយៈ​ពេល​​៣ខែ​​នូវម៉ា​ស៊ីន​​​រេអាក់ទ័រ ​នុយក្លេអ៊ែរ៧ ​​ដែល​​​ចាស់ទៅ​ហើយ ​រង់ចាំ​​ការពិនិត្យ​​មើលឡើងវិញ​​​នូវបញ្ហា​​សុវត្ថិភាព​​ទាក់ទិន​ទៅនឹង​គ្រោះ​មហន្តរាយ​​​ដោយ​​ការរញ្ជួយដីដ៏ខ្លាំង​នៅប្រទេស​ជប៉ុន ។​ លោកស្រី​​ម័រកែល ថ្លែង​​ថា «យើង​កំពុង​ចាប់​ផ្តើមពិនិត្យ​​មើលឡើង​​វិញ​នូវ​​បញ្ហា​សុវត្ថិភាព​នៃ​ម៉ាស៊ីន​​រេអាក់ទ័រ​​ទាំងអស់​​ ដែលត្រូវ​​ដាក់​ឱ្យ​​​ដំណើរ​ការ​​ចាប់តាំង​ពី​ចុង​​ទសវត្ស​​​ឆ្នាំ​​១៩៨០មក ដោយ​​​ផ្អាក​ដំណើរ​ការ​​​បណ្តោះអាសន្ន​​​​រយៈ​ពេល​​​៣ខែ​​សិន ។ ក្រោយ​​​ពីការ​​ផ្អាក​​​រហូត​​ដល់ថ្ងៃទី​​១៥ មិថុនា ​ខាង​មុខ​ យើងនឹង​​បន្តដំណើរ​​ការ​ទៀត» ។​
ប្រ​ទេស​អាល្លឺម៉ង់​​បានសម្រេច​​​បិទ​ម៉ាស៊ីន​​​រេ​អាក់ទ័រនុយក្លេអ៊ែរ​​​ទាំង​៧​នោះ ​ក្រោយពី​មាន​ការ​​ផ្ទុះ​​​​ជា​ប​ន្តបន្ទាប់​​​នៅរោង​​​ចក្រ​​​​ថាម​ពល​នុយ​ក្លេអ៊ែរ​​របស់​ប្រទេស​ជប៉ុន​​​ដោយសារ​ការ​រញ្ជួយ​ដី​​ដ៏មាន​ឥទ្ធិពល​​​កម្រិត​​​៩រីស្ទ័រ ញ៉ាំង​​ឱ្យ​​លិច​​ធ្លាយ​​​វិទ្យុ​សកម្ម​​កម្រិត​ខ្ពស់​​បង្កគ្រោះថ្នាក់​​ដល់​សុខ​ភាព​មនុស្ស ៕