ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​អាច​កសាង​នាវា​ផ្ទុក​យន្ត​ហោះ​​មួយ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រោយ​ការ​ជ្រើសរើស​របស់​ជប៉ុន កូរ៉េ​ខាងត្បូង​ដល់​វេន​ធ្វើការ​សម្រេច បំពាក់​នាវា​ផ្ទុក​យន្តហោះ​ធុន​ស្រាល​មួយ​ដែល​អាច​ផ្ទុក​បណ្ដា​យន្តហោះ​ប្រដេញ​បំបាំងកាយ​ទំនើប​របស់​អា​មេ​រិ​ក ធុន​F-35B​។ នាវា​ផ្ទុក​យន្តហោះ​នោះ ដែល​នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​មុន​ដំណាច់​ទស​វត្ស​ឆ្នាំ​២០២០ ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង ខាង​ភូមិសាស្ត្រ​នយោបាយ​ដែល​កើត​មាននៅ​ទ្វីប​អា​ស៊ី។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រោយ​ការ​ជ្រើសរើស​របស់​ជប៉ុន កូរ៉េ​ខាងត្បូង​ដល់​វេន​ធ្វើការ​សម្រេច បំពាក់​នាវា​ផ្ទុក​យន្តហោះ​ធុន​ស្រាល​មួយ​ដែល​អាច​ផ្ទុក​បណ្ដា​យន្តហោះ​ប្រដេញ​បំបាំងកាយ​ទំនើប​របស់​អា​មេ​រិ​ក ធុន​F-35B​។ នាវា​ផ្ទុក​យន្តហោះ​នោះ ដែល​នឹង​អាច​ដាក់​ឲ្យ​ប្រើប្រាស់​មុន​ដំណាច់​ទស​វត្ស​ឆ្នាំ​២០២០ ឆ្លុះ​បញ្ចាំង​ពី​ភាព​តានតឹង ខាង​ភូមិសាស្ត្រ​នយោបាយ​ដែល​កើត​មាននៅ​ទ្វីប​អា​ស៊ី។

កូរ៉េ​ខាងត្បូង​នឹង​ក្លាយជា​មហាអំណាច​ខាងជើង​ទឹក​មួយ ដោយ​កសាង​នា​ដំណាច់​ទស​វត្ស​ឆ្នាំ​២០២០ នូវ​នាវា​មួយ​ដែល​អាច​ផ្ទុក​បណ្ដា​យន្តហោះ​ប្រដេញ​។ ព័ត៌មាន​នេះ​ត្រូវ​បាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៣​កក្កដា​ដោយ​កាសែត​ពិសេស DEFENCE NEWS បន្ទាប់​ពី​ការ​សម្រេច​របស់​ជប៉ុន​ប្រែក្លាយ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​២​គ្រឿង​របស់​ខ្លួន ឲ្យ​អាច​ផ្ទុក​យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​ធុន​F-35B​។

ដោយ​បំពាក់​នាវា​ប្រភេទ​នោះ​ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​តូ​ក្យូ សុទ្ធតែ​ពុំ​មានការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​និង​បង្ហាញ​សាច់ដុំ​គ្នា ក្នុង​តំបន់​មួយ​ដែល​កំពុង​មាន​ភាព​តានតឹង ខណៈ​ចិន​បាន​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន​និង​ក្នុង​ពេល​មាន​វិបត្តិ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង​។

កាសែត​DEFENCE NEWS​សរសេរ​ថា កូរ៉េ​ខាងត្បូង​នឹង​កសាង​នាវា​សម្រាប់​បណ្ដា​យន្តហោះ​អាច​ហោះ​ចេញ​ប្រើ​ផ្លូវ​ខ្លី​និង​អាច​ចុះ​ត្រង់​ដូច​ឧទ្ធម្ភាគចក្រ ដែល​នាវា​នោះ​ប្រភេទ​នោះ​នឹង​ធ្វើ​ប្រតិបត្តិការ ពី​ដំណាច់​ទស​វត្ស​ឆ្នាំ​២០២០​ទៅ​។ កាសែត​នោះ​ចង់​និយាយ​យោង​ដល់​ការ​ពង្រីក​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​២​គ្រឿង​ប្រភេទ​DOKDO របស់​កូរ៉េ​ខាងត្បូង​ដែល​កំពុង​បម្រើ​ការ​ក្នុង​កង​ម៉ា​រី​ន​របស់​ខ្លួន​។

នាវា​ផ្ទុក​យន្តហោះ​នា​ពេល​អនាគត​នឹង​ជានា​វា​មួយ​ដែល​ពង្រីក​ឲ្យ​ធំ​មាន​ចំណុះ​ដល់​៣០.០០០​តោន​មិនមែន​នៅ​ត្រឹម​១៥.០០០​តោន ដែល​អាច​ផ្ទុក​បណ្ដា​យន្តហោះ​ប្រដេញ​ពិសេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ