ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ប្រ៊ុ​យ​ណេ​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា

4 ឆ្នាំ មុន

ជំនួប​ការងារ​រវាង​មេទ័ព​ជើងគោ​កម្ពុជា​-​ប្រ៊ុ​យ​ណេ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​ប្រ៊ុ​យ​ណេ ឧត្តមសេនីយ៍ត្រី Dato Seri…

ជំនួប​ការងារ​រវាង​មេទ័ព​ជើងគោ​កម្ពុជា​-​ប្រ៊ុ​យ​ណេ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​ប្រ៊ុ​យ​ណេ ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រ៊ុ​យ​ណេ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​ជំនួប​នោះ ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ។ លោក​បាន​ចាត់​ទុក​ថា ជំនួប​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​នេះ គឺជា​ការ​បង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​បន្ត​ថា ប្រទេស​ប្រ៊ុ​យ​ណេ សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

លោក​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ថា កងទ័ព​ប្រ៊ុ​យ​ណេ​នឹង​បន្ត​ទំនាក់ទំនង និង​គាំទ្រ​កងទ័ព​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​លើក​ឡើង​ថា ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​-​ប្រ៊ុ​យ​ណេ ជា​ការ​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ហើយ លោក​សង្ឃឹមថា កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មាន​សកម្មភាព​ជា​ទ្វេភាគី និង​ពហុភាគី​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ