ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ការ​អត់ធ្មត់​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ

4 ឆ្នាំ មុន

ការ​មានចិត្ត​អំណត់​អត់ធ្មត់ គឺជា​គុណ​តម្លៃ​ដ៏​ថ្លៃថ្លា​មួយ​សម្រាប់​មនុស្ស​ម្នាក់​ៗ ។ វា​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​ក្នុង​ការងារ​ក្លាយជា​ឪពុក​ម្តាយ និង​ដៃគូ​ជីវិត​ដ៏​ល្អ ព្រមទាំង​ជៀសវាង​ជម្លោះ​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​អត់ធ្មត់​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​មនុស្ស​សន្សំ​លុយ​ផង​ដែរ ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖…

ការ​មានចិត្ត​អំណត់​អត់ធ្មត់ គឺជា​គុណ​តម្លៃ​ដ៏​ថ្លៃថ្លា​មួយ​សម្រាប់​មនុស្ស​ម្នាក់​ៗ ។ វា​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​ក្នុង​ការងារ​ក្លាយជា​ឪពុក​ម្តាយ និង​ដៃគូ​ជីវិត​ដ៏​ល្អ ព្រមទាំង​ជៀសវាង​ជម្លោះ​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​អត់ធ្មត់​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​មនុស្ស​សន្សំ​លុយ​ផង​ដែរ ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖

១. អ្នកមាន​ពេល​មើល​ការ​វាយតម្លៃ​របស់​អតិថិជន​ដទៃ
អតិថិជន​ដែល​ធ្វើការ​សម្រេចចិត្ត​ទិញ​បន្ទាប់​ពី​មានការ​ស្រាវជ្រាវ​ច្បាស់លាស់ គឺជា​អតិថិជន​ដែល​វៃឆ្លាត ។ ការ​អត់ធ្មត់​ជួយ​ឲ្យ​អតិថិជន​មានឱកាស​ក្នុង​ការ​ប្រៀបធៀប​តម្លៃ និង​ការ​វាយតម្លៃ​របស់​អតិថិជន​ដទៃ​ដែល​ធ្លាប់​ទិញ​ទំនិញ ឬ​ប្រើ​សេវា​ដែល​អ្នក​ចង់​សាកល្បង ។
ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​ជៀស​ផុត​ពី​ការ​ចំណាយ​លើ​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​លើ​ទីផ្សារ និង​ជួយ​ឲ្យ​អ្នក​ជ្រើស​យក​ផលិតផល និង​សេវាកម្ម​ដែល​ល្អ​បំផុត​លើ​ទីផ្សារ​ផង​ដែរ ។

២. អ្នកមាន​ពេល​សម្រេចចិត្ត​ថា អ្នក​ពិតជា​ត្រូវការ​វា ឬទេ
អ្នក​ត្រូវ​ដឹង​ថា មនុស្ស​ជា​ច្រើន​សម្រេចចិត្ត​ចាយវាយ​លើ​អ្វីមួយ ព្រោះតែ​អារម្មណ៍​ចង់បាន​តែ​មួយ​ពេល ឬ​បន្ទាប់​ពី​ឃើញ​អ្នក​ដទៃ​ប្រើ ឬ​ការ​ផ្សាយពាណិជ្ជកម្ម​ផ្សេង​ៗ​ទាំង​ដែល​ខ្លួន​មិន​ត្រូវការ ។ អតិថិជន​ដែល​មិន​មានចិត្ត​អត់ធ្មត់​ធ្វើការ​សម្រេចចិត្ត​ទិញ​តាមតែ​ចិត្ត​ចង់​ដោយ​មិន​មានការ​គិតគូរ​ពិចារណា​ច្បាស់លាស់​ជា​មុន​សិន​ថា ខ្លួន​ពិតជា​ត្រូវការ​ផលិតផល ឬ​សេវាកម្ម​ដែល​ខ្លួន​ចង់បាន​ឬទេ ។

៣. អ្នកមាន​ពេល​ស្វែងរក​ជម្រើស​ដទៃ
ចូរ​ចង​ចាំ​ថា​ទីផ្សារ​យើង​មាន​ផ្តល់​ជម្រើស​ជា​ច្រើន​ដល់​អ្នក ដូច្នេះ​អ្នក​មិន​ចាំបាច់​ប្រញាប់​សម្រេចចិត្ត​ទិញ​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ឡើយ ។ ភាព​អត់ធ្មត់​អាច​ជួយ​ឲ្យ​អ្នកមាន​ពេល​ក្នុង​ការ​ស្រាវជ្រាវ និង​ស្វែងរក​ជម្រើស​ដទៃ​ដែល​អាច​នឹង​ល្អ​ជាង​អ្វី​ដែល​អ្នក​ចង់បាន​ពី​ដំបូង ។

៤. អ្នក​អាច​រង់ចាំ​រហូត​មាន​សេ​រ៊ី និង​ម៉ូ​ដ​ថ្មី
ផលិតផល​ជា​ច្រើន​ដែល​មាន​លើ​ទីផ្សារ​តែងតែ​មានការ​ចុះថ្លៃ​ពេល​ដែល​ម៉ូ​ដ​ថ្មី​ត្រូវ​បាន​ចេញ​លក់​លើ​ទីផ្សារ ។ ឧទាហរណ៍​ដូច​ជា ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ជាដើម ដែល​តែងតែ​ធ្លាក់​ថ្លៃ​ពេល​ដែល​ម៉ូ​ដ​ថ្មី​មាន​លើ​ទីផ្សារ ។ សម្លៀក​បំពាក់ និង​សម្ភារ​ប្រើប្រាស់​ដទៃ​ក៏​ស្រ​ដៀង​គ្នា​ដែរ ដោយ​អ្នកលក់​ភាគច្រើន​មានការ​លក់​លាង​ឃ្លាំង​មុន​ពេល​យក​ឥ​វ៉ា​ន់​ថ្មី​មក​ដល់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ