ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុន​​របស់​មេជី​វិត​ឈ្មោល​ពេល​ចេញ​​មក​ក្រៅ (18+)

4 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ​អាច​ជា​រឿង​មួយ​ពិបាក​។ ពេល​ខ្លះ អ្នក​ប្រហែលជា​ត្រូវការ​គិត​នូវ​ពេលវេលា​ជ្រុះ​អូ​វ៉ុល​របស់​ស្ត្រី​ផង​។ យ៉ាងណាមិញ ការ​យល់​ដឹង​អំពី​ជីវិត​របស់​មេជី​វិត​ឈ្មោល​អាច​ជា​រឿង​ល្អ​មួយ​បើសិនជា​អ្នក​មិន​ដឹង​ទាន់​ធ្វើ​ជា​ឪពុក​ម្តាយ​គេ​នៅឡើយ​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​មិត្ត​អ្នក​អាន​របស់​យើង​តែង​សួរ​មក​ក្រុមការងារ​យើង​ជា​ញឹកញាប់​ថា តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​បុរស​បាញ់​ទឹកកាម​នៅ​ជិត​រន្ធ​គូថ​ស្ត្រី និង​ទឹកកាម​ហូរ​ចូល​ទៅ​ក្នុង​ទ្វារមាស? ចុះ​ទឹកកាម​ដែល​មាននៅ​លើ​សម្លៀក​បំពាក់…

ការ​មាន​ផ្ទៃពោះ​អាច​ជា​រឿង​មួយ​ពិបាក​។ ពេល​ខ្លះ អ្នក​ប្រហែលជា​ត្រូវការ​គិត​នូវ​ពេលវេលា​ជ្រុះ​អូ​វ៉ុល​របស់​ស្ត្រី​ផង​។ យ៉ាងណាមិញ ការ​យល់​ដឹង​អំពី​ជីវិត​របស់​មេជី​វិត​ឈ្មោល​អាច​ជា​រឿង​ល្អ​មួយ​បើសិនជា​អ្នក​មិន​ដឹង​ទាន់​ធ្វើ​ជា​ឪពុក​ម្តាយ​គេ​នៅឡើយ​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​មិត្ត​អ្នក​អាន​របស់​យើង​តែង​សួរ​មក​ក្រុមការងារ​យើង​ជា​ញឹកញាប់​ថា តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​បុរស​បាញ់​ទឹកកាម​នៅ​ជិត​រន្ធ​គូថ​ស្ត្រី និង​ទឹកកាម​ហូរ​ចូល​ទៅ​ក្នុង​ទ្វារមាស? ចុះ​ទឹកកាម​ដែល​មាននៅ​លើ​សម្លៀក​បំពាក់ ឬ​ក្នុង​អាង​ទឹក​អាច​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​ដែរ​ទេ?

នៅ​ពេល​យើង​និយាយ​ដល់​ទឹកកាម​ដែល​បាញ់​នៅ​លើ​សម្លៀក​បំពាក់ និង​របស់របរ​ផ្សេង​នោះ ជីវិត​របស់​មេជី​វិត​ឈ្មោល​គឺ​ខុស​គ្នា​ពី​ក្នុង​ទ្វារមាស​ស្ត្រី គឺ​វា​មាន​អាយុ​ខ្លី​ណាស់ ព្រោះ​មជ្ឈដ្ឋាន​ក្រៅ​ខ្លួន​មនុស្ស​គឺ​មិន​អាច​ស្វាគមន៍​ការ​រស់នៅ​យូរ​របស់​វា​បាន​ទេ​។ នៅ​ពេល​ដែល​ទឹកកាម​ស្ងួត មេជី​វិត​ឈ​ញ​មោ​ល​ក៏​ស្លាប់​អស់​ដែរ​។

រយៈពេល​រស់រាន​របស់​វា​មាន​ចាប់ពី ពីរ​បី​នាទី រហូត​ដល់​ពីរ​ម៉ោង អាស្រ័យ​ទៅ​តាម​កន្លែង​ដែល​វា​តាង​នៅ​ស្ងួត ឬ​សើម​ដែរ​។ បើសិនជា​កម្រាលពូក ឬ​សម្លៀក​បំពាក់​ស្ងួត មេជី​វិត​ឈ្មោល​កម្ររ​ស់បាន​ពីរ​បី​នាទី​ណាស់​។ និយាយ​ឲ្យ​ខ្លី​ទៅ គឺថា បើសិនជា​កន្លែង​ដែល​ទឹកកាម​បាញ់​ដាក់​នោះ​ស្ងួត មេ​ជិ​វិត​ឈ្មោល​ក៏​ឆាប់​ស្លាប់​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ