ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​មហាសេដ្ឋី Jack Ma និយាយ​ពី​អាថ៌​កំបាំង​រក​លុយរាប់​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន

លោក​ចែក ម៉ា (Jack Ma) ដែល​ជា​អាជីវករ​ជោគជ័យ​មួយ​រូប​បាន​និយាយ ពី​រឿង​សម្ងាត់​នៃ​ភាព​ជោគជ័យ របស់​លោក ដែល​ដំបូង​មិន​មានចំណេះ​អ្វី​ទាំងអស់​ទាក់ទង​នឹង​បច្ចេកវិទ្យា ។ លោក​បាន​ចែករំលែក​ថា…

លោក​ចែក ម៉ា (Jack Ma) ដែល​ជា​អាជីវករ​ជោគជ័យ​មួយ​រូប​បាន​និយាយ ពី​រឿង​សម្ងាត់​នៃ​ភាព​ជោគជ័យ របស់​លោក ដែល​ដំបូង​មិន​មានចំណេះ​អ្វី​ទាំងអស់​ទាក់ទង​នឹង​បច្ចេកវិទ្យា ។ លោក​បាន​ចែករំលែក​ថា «​ពី​ដំបូង ខ្ញុំ​មិន​មានចំណេះ​ដឹង​ទាល់តែ​សោះ​ទាក់ទិន​នឹង​បច្ចេកវិទ្យា ។ ខ្ញុំ​ក៏​មិនដឹង​ពី​ការ​គ្រប់គ្រង​ដែរ ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ត្រូវ​ចេះ​ដឹង​គ្រប់​សព្វបែបយ៉ាង​ទេ ។ អ្នក​គ្រាន់តែ​ត្រូវ​រក​មនុស្ស​ដែល​ឆ្លាត​ជាង​អ្នក​ប៉ុណ្ណោះ ។ ជា​ច្រើន​ឆ្នាំ​មកនេះ ខ្ញុំ​តែងតែ​ព្យាយាម​រក​មនុស្ស​ដែល​ឆ្លាត​វៃ​ជាង​ខ្ញុំ​។​»

លោក​បាន​បន្ត​ថា «​ពេល​ដែល​រកបាន​មនុស្ស​ឆ្លាត​វាងវៃ​ជា​ច្រើន​ហើយ ការងារ​របស់ខ្ញុំ គឺ​ធានា​ថា មនុស្ស​ដែល​ឆ្លាត​វាងវៃ​ទាំងនោះ​អាច​ធ្វើការ​សហការ​គ្នា​បាន​ល្អ​។​» គ្រប់​ក្រុមការងារ​តែងតែមាន​មនុស្ស​ដែល​មានគំនិត​ខុស​គ្នា​មាន​ទម្លាប់​ធ្វើការ​ខុស​គ្នា និង​មាន​វិធី​សម្រេច​កិច្ចការ​ដែល​មាន​ខុស​គ្នា​ផង​ដែរ ប៉ុន្តែ​អ្នក​ដែល​ឆ្លាត​វាងវៃ និង​មានបទពិសោធន៍​ក៏​យក​អំនួត​ជាប់​ខ្លួន​ដែរ ។ ព្រោះតែ​ពួក​គេ​ធ្លាប់​បាន​ជោគជ័យ​ពី​មុន​មក បុគ្គល​ទាំងនេះ​មានការ​លំបាក​ក្នុង​ការ​គាំទ្រ​គំនិត​អ្នក​ដទៃ ។ ពេល​ខ្លះ​ទៀត​សមាជិក​ក្រុម​ថែម​ទាំង​ចាត់​ទុក​គ្នា​ជា​ដៃគូ​ប្រកួតប្រជែង​ទៅ​ទៀត ។

ប៉ុន្តែ​អ្នកគ្រប់គ្រង​ដែល​ល្អ​អាច​ជួយ​ឲ្យ​សមាជិក​ក្រុម​ធ្វើការ​ជាមួយ​គ្នា​បាន​ដោយ​រលូន ។ អ្នកគ្រប់គ្រង​ដែល​ល្អ​ដឹង​ច្បាស់​ពី​ចំណុចខ្លាំង និង​ខ្សោយ​នៃ​សមាជិក​ក្រុម​របស់​ពួក​គេ ។ អ្នកគ្រប់គ្រង​ដែរ​ល្អ​យល់​ដឹង​ពី​ស្ថាន​ការ​ដែល​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ និង​មាន​ជំនាញ​ក្នុង​ការ​ដឹកនាំ​ក្រុម​ឲ្យ​ឆ្លង​ផុត​វា​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​ដឹង​ថា ជម្លោះ​មិន​តែងតែ​មិនល្អ​ទាំងស្រុង​ទេ បើសិន​ពួក​គេ​គ្រប់គ្រង​បាន​ល្អ ។

អ្នកគ្រប់គ្រង​ដែល​ល្អ​ជំរុញ​ដល់​សមាជិក​ក្រុម​ឲ្យ​អាច​សម្រេច​បាន​លទ្ធផល​ដែល​ល្អ​បំផុត ។ អ្នកគ្រប់គ្រង​ដែល​ល្អ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ជា​យោបល់ ដើម្បី​ជួយ​ឲ្យ​សមាជិក​ក្រុម​អាច​បន្ត​លូតលាស់​បាន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកគ្រប់គ្រង​ដែល​ល្អ​ដឹង​ពី​វិធី​ក្នុង​ការ​កសាង​ជំនឿ​ចិត្ត ។ ប្រាកដ​ណាស់ វា​មិន​ងាយ​ទេ ក្នុង​ការ​ក្លាយជា​ទៅ​ជា​អ្នកគ្រប់គ្រង​ដែល​ល្អ​ម្នាក់ ។ អ្នក​ត្រូវការ​ភាព​អត់ធ្មត់ និង​ចំណេះដឹង EQ ឬ Emotional Intelligence ។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​គ្រប់គ្រង​ក្រុមការងារ​មួយ​ឲ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់ អ្នក​ត្រូវ​ទទួលស្គាល់​ថា អ្នក​ប្រហែលជា​មិនមែន​ជា​មនុស្ស​ឆ្លា​ង​វាងវៃ​ជាងគេ​ទេ ប៉ុន្តែ​អ្នក​ក៏​មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​ដែល​ឆ្លាត​ជាងគេ​ដែរ ។ អ្នក​គួរតែ​ផ្តោត​ស្មារតី​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដែល​ឆ្លាត​វាងវៃ និង​មាន​សមត្ថភាព​អាច​ធ្វើការ ដើម្បី​សម្រេច​បាន​លទ្ធផល​ឲ្យ​អ្នក​វិញ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ