ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ Huawei Y9 2019 ទទួល​បានការ​គាំទ្រ​ខ្លាំង​លើសលុប​!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 25 កក្កដា ឆ្នាំ 2019 ៖ Huawei Y9 2019…

ភ្នំពេញ ថ្ងៃ​ទី 25 កក្កដា ឆ្នាំ 2019 ៖ Huawei Y9 2019 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​គំហុក ច្រើន​លើសលុប ។ ជាក់ស្តែង កាលពី​ថ្ងៃ​ប្រកាស​លក់ ថ្ងៃ​ដំបូង មាន​អតិថិជន​ជា​ច្រើន​រាប់រយ​អ្នក បាន​ទៅ​តំរង់​ជួរ​បន្តកន្ទុយ​គ្នា រង់ចាំ​ទិញ​។ ដូច្នេះ​អ្នក​ប្រាកដជា​ឆ្ងល់​ហើយ​ថា តើ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ភាព​ទាក់ទាញ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​អង្រួន​ចិត្ត​អតិថិជន​បែប​នេះ?

*​ ចំណុច​ទី​មួយ
Huawei Y9 2019 ជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Pop-up Selfie កាលី​ប​ទាន់សម័យ ទំហំ 16MP សែ​ល​ហ្វី​ស្អាត​កប់​សេរី អេ​ក្រង់​លាត​ពេញ​ផ្ទៃ​ទំហំ 6.59 អ៊ី​ញ គ្មាន​ស្នាម​ឆក និង​តម្លៃ​រំជើបរំជួល​ត្រឹមតែ $239 តែ​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​ប្រ​ភ​ទ​កាមេរ៉ា​ផុស ម៉ាក​ដទៃ​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង $300 ឯណោះ​។ អីចឹង​មិន​ចាំបាច់​ចំណាយ​ដល់​ទៅ​ជាង $300 ទៀត​ទេ ប្រសិនបើ​អ្នក​ពេញចិត្ត​ស្មា​ត​ហ្វូ​ន​បែប​នេះ​។​

​* ចំណុច​ទី​ពីរ
ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​បែប AI ឆ្លាត​វៃ រហូត​ដល់​ទៅ​បី​គ្រាប់​។ កាមេរ៉ា​ទី​មួយ​មាន​ទំហំ 2MP(f/2.4) ជា Bokeh Sensor កាមេរ៉ា​ទី​ពីរ​ទំហំ 16MP( f1.8) និង​កាមេរ៉ា​បី​ទំហំ 8MP មានមុខ​ងារ​អាច​ថត Ultra-Wide បាន​ល្អ​ជាទី​គាប់ចិត្ត​។ សម័យនេះ​ហើយ បើ​ប្រើ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ផុស កាមេរ៉ា​បី​គ្រាប់​បាន​ស្ទាវ ហើយ​រក​ឯណា​បាន តម្លៃ​តែ​ជាង $200 សោះ កាមេរ៉ា​ម៉ា​អែម មុខងារ​ម៉ា​ឡូយ ថត​បាន​ម៉ា​ស្រលាញ់​អីចឹង​!

* ​ចំណុច​ទី​បី
ROM មាន​ទំហំ​ធំ 128GB ROM 4GB ដំណើរការ​ដោយ Kirin 710F ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​បាន​លឿន និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android EMUI9.0 ថាមពល​ថ្ម​ធំ 4000mAh សាក​ថ្ម​បាន​លឿន និង ប្រើ USB type C​។ លើស​ពី​នេះ​ទៅ​ទៀត Huawei Y9 2019 មាន​ជម្រើស​បី​ពណ៌​ឡួ​យ​ឆាយ គឺ​ពណ៌​បៃតង (Emerald green) ខៀវ (Sapphire blue) និង​ពណ៌​ខ្មៅ (Midnight black)​។

ម៉េច​ៗ​គិតគូរ ទិញ Huawei Y9 2019 មួយ​ហ្នឹង​គេ​ដែល​ទៅ បើ​ពិសេស​ទាំង​តម្លៃ ទាំង​គុណភាព​អីចឹង​អី​ៗ! អ្នក​អាច​ជាវ​នៅ​ហាង​ទូរស័ព្ទ​ដែល​នៅ​ជិត​អ្នក​បំផុត​!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ