ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​សិង្ហ​បុរី ថ្ងៃនេះ​មាន​កម្លាំង​ខ្លាំង​ជាង​លុយ​ខ្មែរ

4 ឆ្នាំ មុន

ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​សិង្ហ​បុរី​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ​ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៩២​រៀល លក់​ចេញ​៣០២២​រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​២៩៨៩​រៀល និង​លក់​ចេញ​តែ ៣០១៨​រៀល​ប៉ុណ្ណោះ…

ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​សិង្ហ​បុរី​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ​ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៩២​រៀល លក់​ចេញ​៣០២២​រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​២៩៨៩​រៀល និង​លក់​ចេញ​តែ ៣០១៨​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ថ្ងៃនេះ​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល គឺ ១​យ៉​ន់​ចិន ទិញ​ចូល​៥៩៤​រៀល លក់​ចេញ​៦០០​រៀល​, ១​ដុល្លារ​ហុងកុង​ទិញ​ចូល​៥២៣​រៀល លក់​ចេញ​៥២៨​រៀល ,១០០​យេ​ន​ជប៉ុន​ទិញ​ចូល​៣៧៧៤​រៀល លក់​ចេញ ៣៨១១​រៀល ,១០០​វុន​កូរ៉េ​ទិញ​ចូល​៣៤៦​រៀល លក់​ចេញ​៣៥០​រៀល , ១​បាត​ថៃ​ទិញ​ចូល ១៣១​រៀល លក់​ចេញ​១៣៣​រៀល ។

ដោយឡែក​ប្រភព​ពី លី ហួរ បានឱ្យ​ដឹង​ដែរ​ថា ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨៥​រៀល លក់​ចេញ​៤០៩៥​រៀល ហើយ​មាសគីឡូ ១​តម្លឹង ទិញ​ចូល​១៧០០​ដុល្លារ និង​លក់​ចេញ ១៧១០​ដុល្លារ​អា​មេ​រិ​ក ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ