ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​​ចោទប្រកាន់​មន្ត្រី​ប៉ូលិស​…​​ករណី​​រត់​ការ​ដោះ​លែង​ចិន​​១៨​​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ កក្កដា ​លោក​សាយ…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ កក្កដា ​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​មន្ត្រី​នគរបាល​៣​នាក់ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​ និង​២​នាក់​ទៀត​កំពុង​គេចខ្លួន ជាប់​ពី​បទ​​​សូកប៉ាន់ និង​បទ​​​រារាំង​ក្នុង​ការ​អនុវត្ត​ច្បាប់​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​​​រំលោភ​អំណាចតាម​មាត្រា​៣៥ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពេ​ី​ពុក​រលួយ ពាក់ព័ន្ធ​ករណី​ការ​រត់ការ​ដោះ​លែង​ជនជាតិ​ចិន​១៨ នាក់​នៅ​ខេត្តកំពង់ស្ពឺ ជា​ក្រុម​ជំរិត​ទា​ប្រាក់​តាម​អន​ឡាញ ។ សូមរំលឹកថា៖ បន្តសួរមន្ត្រី​ប៉ូលិស៣​នាក់…លើ​ករណី​ដោះ​​លែង​ចិន១៨នាក់នៅកំពង់ស្ពឺ

ក្រោយ​ពី​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ តំណាង​អយ្យការ​បាន​ចាត់​បញ្ជូន​សំណុំរឿង​នេះ​ ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​ចេញ​ដីការ​តាម​រក​ចាប់ខ្លួន​២​នាក់​ទៀត ដើម្បី​នាំ​មក​ផ្ត​ន្ទ​ទា​ទោស​តាម​ផ្លូវច្បាប់ ។ ជនសង្ស័យ​១-​ឈ្មោះ សឿ​ន សុ​ថា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ​​ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​អត្តសញ្ញាណ​កម្ម និង​មាន​ឋាន​ន្ទ​រស័ក្តិ​ថ្នាក់​ឧត្ត​សេនីយ៍
​ទោ ។ ២​-​ឈ្មោះ រ័​ត្ន ពិ​ន្ទ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ បម្រើ​ការងារ​ការិយាល័យ​តាមដាន នៃ​នាយកដ្ឋាន​អត្ត សញ្ញាណ​កម្ម មាន​ឋាន​ន្ទ​រៈ​ស័ក្តិ​វរសេនីយ៍ត្រី ។ ៣-​ឈ្មោះ វណ្ណ សុភាព ហៅ​ញ៉ ភេទ​ប្រុស អាយ​៤៣​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេ​សន៍ មាន​ឋាន​ន្ទ​រៈ​ស័ក្តិ​វរសេនីយ៍ទោ (៣​នាក់​ជាប់​ឃុំ​) ៤-​ឈ្មោះ ជិន វេ​ង​លាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​៥-ឈ្មោះ ថា ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣២ ឆ្នាំ (២​នាក់​កំពុង​នៅ​ក្រៅ​ឃុំ​) ។

គួរ​បញ្ជាក់​ថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​៣​នាក់ ដែល​ពាក់ ព័ន្ធ​ករណី​រត់ការ និង អន្ដរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ជនជាតិ​ចិន​ចំនួន​១៨​នាក់ ជា​ក្រុម​ចាប់ជំរិត​តាម Online ដែល​កម្លាំង​នគរ​បា ល​ខេត្តកំពង់ស្ពឺ​ទើបតែ​ចាប់ខ្លួន ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ (ACU) ចាត់ការ​បន្ត ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត ។

សូម​បញ្ជាក់​ថា កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ឆ្លង​ដែន​នៃ​អគ្គស្នង ការដ្ឋាន​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា បាន​បញ្ជូន​មន្ដ្រី​ន គ​របាល​៣​នាក់ ទៅ​កាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ ពាក់​ករណី​ការ​ដោះ​លែង​ជនជាតិ​ចិន​១៨ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តកំពុងស្ពឺ ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បានដឹង​ថា មន្ដ្រី​នគរបាល​ទាំង​៣ នាក់​នោះ មាន​២​នាក់ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ថ្នាក់ឧត្តម​សេនីយ៍​ម្នាក់ និង​វរសេនីយ៍ត្រី​ម្នាក់ និង​ម្នាក់​ទៀត​បម្រើ​ការងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​ជនអន្ដោប្រវេសន៍ ។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បើក​ប្រ​តិ​បត្ត​ការ បង្ក្រាប​ករណី​ជន
ជាតិ​ចិ ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​ត​១៨ នាក់ ។

ប៉ុន្ដែ​បែ​ជា​ត្រូវ​មន្ដ្រី​នគរបាល​ទាំង​៣​នាក់​នោះ បាន​ចេញ​មុខ​រត់ការ​ឲ្យ​មានការ​ដោះ​លែង ជនជាតិ​ចិន​ទាំង​១៨ នាក់​នោះ ទើប​បានជា​មានការ​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​៣ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នោះ​បាន​ស្ថិត​នៅ​ដៃ​លោក សាយ ណូ​រ៉ា ព្រះ រាជអាជ្ញា​រង​ធ្វើការ​សាកសួរ ។ ​

​ការ​សាកសួរ​មន្ត្រី​នគរបាល​ទាំង​៣ នាក់​នោះ​បាន​អូស​បន្លាយ​ដល់​ម៉ោង​ជិត​៨ យប់​ថ្ងៃ​ដដែល​ទើបបាន
​បញ្ចប់ ក្រោយ​សាកសួរ​បញ្ចប់​លោក​ព្រះរាជ អាជ្ញា​រង​កាន់​សំណុំរឿង មិន​ទាន់​បាន​ចោទប្រកាន់​លើ​ជន​ត្រូវ​ពី​បទល្មើស​អ្វី​នៅឡើយ​ទេ ដោយ​បាន​ប្រគល់​មន្ត្រី​នគរបាល​៣ នាក់​ទៅ​សមត្ត​កិច្ច​គ្រប់គ្រង​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា បញ្ជូន​ម្តងទៀត ។ លុះ​ព្រឹក​ថ្ងៃ​២២ កក្កដា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​រួច​តំណាង​អយ្យការ បាន​សម្រេច​ប្រគល់​មន្ត្រី​នគរបាល​ទាំង​៣ នាក់​ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ទៀត​ថា កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផែន​អន្តោ​ប្រវេ​សន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​ប​សេដ្ឋ ដោយ​មានការ​សម្របសម្រួល​ពី​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែង ក្នុង​ចំការ​ស្វាយ​របស់​ឈ្មោះ ហេ ជីវ​អេ​ង បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ រ័​ត្ន ពិន ស្ថិត​នៅ​ភូមិ​ចារ ឃុំ​ស្វាយ​ច​ចឹប ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

បន្ទាប់​ពី Facebook Page អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ថា ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នា​វេលា​ម៉ោង​១០ និង​៩​នាទី ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ជនបរទេស​ចំនួន១៨​នាក់ មាន​សញ្ជាតិចិន​៦​នាក់ ,​ចិនតៃវ៉ាន់​១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត (VOIP) និង​ធ្វើការ​ដកហូត​សម្ភារៈ​មួយ​ចំនួន​រួម​មាន ទូរស័ព្ទ​ដៃ ម៉ាក អាយ​ហ្វូ​ន ចំនួន ២១​គ្រឿង​, អុ​ប​ពូរ ០១​គ្រឿង​, សាំ​ស៊ុ​ង ០១​គ្រឿង​,​ណូ​គា ០៦​គ្រឿង​, អាយ​ផេ​ត ០៤​គ្រឿង​, កុំព្យូទ័រ​លេប​ថប់ ០៥​គ្រឿង​, ឌែ​ស​ថប់ ០១​គ្រឿង​, ព្រី​ន​ធើ ០២​គ្រឿង​,​ដុំ​Wifi ០២​គ្រឿង​, ស្ទិ​ក​ឃើ ០១​គ្រឿង​, ទូរស័ព្ទ​លើ​តុ៣៣​គ្រឿង (​ថ្មី ០៨​គ្រឿង​), អាយ​កូ​ម ០៦​គ្រឿង​, លុយ​ដុល្លារ​ក្លែងក្លាយ ០២​ដុំ (៥២​សន្លឹក​)​។ (សម្រួលដោយ៖ ស្រីណា)​

អត្ថបទសរសេរ ដោយ