ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​​​ចោរប្លន់​​​បាន​ម្នាក់​ទៀត​ ពេល​កំពុង​រាំ​គ្រវី​​ក្នុង​ក្លិប​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មុខសញ្ញា​ចោរប្លន់​នៅ​ស្រុក​បាណ​ន់ កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​នៅ​សេស​សល់​ម្នាក់ ពេល​នេះ​ ត្រូវ​កម្លាំង​ផ្នែក​អនុ​វត្ថ​ដីកាចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ កក្កដា ខណៈ​ជន​ត្រូវ​ចោទ​រូប​នេះ…

ខេត្តបាត់ដំបង​៖ មុខសញ្ញា​ចោរប្លន់​នៅ​ស្រុក​បាណ​ន់ កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​នៅ​សេស​សល់​ម្នាក់ ពេល​នេះ​ ត្រូវ​កម្លាំង​ផ្នែក​អនុ​វត្ថ​ដីកាចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ កក្កដា ខណៈ​ជន​ត្រូវ​ចោទ​រូប​នេះ ​កំពុង​រាំ​គ្រវី​យ៉ាង​សប្បាយ​នៅ​ក្នុង​ក្លិបឌី​ស្កូ​​មួយ​​កន្លែង ស្ថិត​ក្នុង​ក្រុង​បាត់ដំបង​ ។ សូមរំលឹកថា៖ ក្រសួងមហាផ្ទៃ​​ឱ្យស្នងការ​ខេត្តបាត់​ដំបង ត្រូវ​មើល​ឡើង​​វិញ​​«​ចោរប្លន់​»​នៅ​បាណ​ន់

លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ទទូ​លក​ន្ទុ​ក​ផ្នែក​អនុវត្ត​ដីកា បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​រូប​នេះ​ឈ្មោះ​ចេក ចម ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិប​បុះ ឃុំ​ឈើទាល ស្រុក​បាណ​ន់​។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​» កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខណៈ​ដែល​បក្ស​ជន​នេះ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដំបូង បន្ទាប់​ពី​កើតហេតុ​បាន​ជាង​១​ស​ប្ដា​ហ៍ ​។ លោក​បាន​បញ្ជាក់​ថា ជន​នេះ​បាន​ព្យាយាម​គេចខ្លួន​មួយ​រយៈ​នេះ ទៅ​កាន់​រាជធានី​ភ្នំពេញ លុះ​ត្រឡប់​មក​វិញ បង្ហាញមុខ​ក្នុង​ក្លិបរា​ត្រី ទើប​​​ត្រូវ​ចាប់ខ្លួន​តែ​ម្ដង​។

សូម​រំ​លឺ​កថា កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៣០​ឧសភា​កន្លង​ទៅ​នេះ នារី​ម្នាក់​ឈ្មោះ​នឿ​ន សុខា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ទៅ​ភ្ជង់​.​ក​ដល់​ខាង​មុខ​ផ្ទះ​នាង​ដោយ​កាំបិត​ចុង​ស្រូ​ច ហើយ​បាន​«​ប្លន់​» យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៥​ជី រួច​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​មិន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ខណៈ​នាង​និង​ម្ដាយ​កំពុង​ចាក់សោរ​បើកទ្រវា​ចូល​ផ្ទះ​ ។ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ