ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ថា កម្ពុជា​បាន​ពង្រីក​វិសាលភាព​គួរ​ឲ្យ​កត់សម្គាល់​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អូស្ត្រាលី​បាន​កោតសរសើរ​កម្ពុជា​ក្នុង​ពង្រីក​វិសាលភាព​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់ ។ នេះ​បើ​តាម​លោកស្រី​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ អូស្ត្រាលី​បាន​កោតសរសើរ​កម្ពុជា​ក្នុង​ពង្រីក​វិសាលភាព​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់ ។ នេះ​បើ​តាម​លោកស្រី​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ។ យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា លោកស្រី អេ​ន​ជី​ឡា ខូ​ខូ​រាន អគ្គរដ្ឋទូត​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ការ​ពង្រីក​វិសាលភាព​គួរ​ឲ្យ​កត់សម្គាល់​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់ ទន្ទឹម និង​នេះ​លោក​ជំទាវ​ក៏​ចង់​ដឹង​ពី​ការ​ប្រឈម​ចំណុច​អាទិភាព​របស់​ខេត្ត និង​ការ​អភិវឌ្ឍ​ថ្មី ។

ក្នុង​នាម​ស្ថានទូត និង​រដ្ឋាភិបាល​អូស្ត្រាលី សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​រលំ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ខែមិថុនា​កន្លង​មក​ថ្មី​ៗ​នេះ ។ លោកស្រី​បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​លើ​វិស័យ​សំណង់ ពិសេស​ស្តង់ដា​គុណភាព​សំណង់ កន្លង​មក​លោកស្រី​បាន​ជួប​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ដែនដី ពិភាក្សា​ពង្រឹងគុណភាព​សំណង់ ដោយ​យល់ព្រម​បង្កើត​កម្មវិធី​រួម​មួយ​ជួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្ត​យើង​នឹង​ដំណើរការ​សាកល្បង មុនគេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី និង​កម្ពុជា​មាន​ទំនាក់ទំនង ៦៥​ឆ្នាំ លើ​កិច្ច​សហប្រតិបត្តិការ​ជួយ​អភិវឌ្ឍ ផ្នែក​សន្តិសុខ​ក្នុង​តំបន់​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ដោះ​មីន កម្មវិធី​ទាំងនេះ​មាន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ មាន​គម្រោង​សមធម៌ សុខាភិបាល​ដល់​មន្ទីរពេទ្យ​ខេត្ត​ជួយ​ក្រសួងផែនការ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​កម្ម​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ផ្តល់​ជំនួយ​ដល់​អង្គការ​នៅ​ខេត្ត​ព្រះ​សីហ​នុ (​អង្គការ​ម្លប់​តា​ប៉ា​ង ) និង​គម្រោង​ជួយ​កុមារ​ពី​ការ​រំលោភ​បំពាន និង​កេងប្រវ័ញ្ច ។ កិច្ច​សហប្រតិបត្តិការ​របស់​សហព័ន្ធ​អូស្ត្រាលី​ជួយ​លើ​ផ្នែក​លិខិតឆ្លងដែន គ្រឿងញៀន ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​ប៉ូលិស ជំនួយ​ផ្នែក​យោធា​ដល់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម សង់រោង​ជាង ថែទាំ​បច្ចេកទេស អគារ​សម្ភារៈ ជួយ​ដល់​គណកម្មការ​ជាតិ​សន្តិសុខ លម្ហ​សមុទ្រ​លើ​ផ្នែក​ព័ត៌មានវិទ្យា​ផ្តល់​អគារ​ធ្វើការ​បណ្តុះបណ្តាល​ភាសារ​អង់គ្លេស​ជាដើម ។

ចំណែក​លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​អំណរ​គុណ​រដ្ឋាភិបាល​អូស្ត្រាលី ដែល បាន​ចូលរួម​រំលែក​ទុក្ខ​ប្រជាជន​កម្ពុជា និង​ជំរាប​ជូន​ពី​បញ្ហា​ប្រឈម​មាន​ដូច​ជា ផ្លូវថ្នល់ លូ​ទឹក​កខ្វក់ និង​អនាម័យ បរិស្ថាន (​សំរាម​) បច្ចុប្បន្ន​ខេត្ត​ព្រះ​សីហ​នុ​ប្រែ​មុខមាត់​ទៅ​ជា​ខេត្ត​ពាណិជ្ជកម្ម​ដឹក​ជញ្ជូន កាស៊ីណូ និង​ទេសចរណ៍ ដែល​តម្រូវ​ឱ្យ​មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ល្អ ។ លោក​បន្ត​ថា ការ​អភិវឌ្ឍ​យ៉ាង​គំហុក​បង្ក​ឱ្យ​ខូចខាត​ផ្លូវថ្នល់ និង​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋបាល​ខេត្ត​បាន​កៀរគរ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ចូលរួម​កែ​លម្អ​បរិស្ថាន និង​សោភ័ណ​ភាព ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង​មក​ពី​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក​រកស៊ី​ទទួលទាន​តាម​សមត្ថភាព ម្យ៉ាងទៀត​ក្រោយ​ពេល​សំណង់​ត្រូវ​បាន​សាងសង់​រួច​ខេត្ត​ព្រះ​សីហ​នុ ត្រូវការ​កម្លាំង​ពលកម្ម​កាន់តែ​ច្រើន ហើយ​បញ្ហា​ទឹក​កខ្វក់ បរិស្ថាន​មាន​បញ្ហា​ប្រឈម ចាប់ពី​ពេល​នេះ រហូត​ទៅ​អនាគត​ការ​គ្រប់គ្រង​ទឹក​កខ្វក់​តាម​បច្ចេកទេស ។

លោក​គូសបញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ប្រកាន់​និន្នាការ នយោបាយ មិន​ថា ចិន អា​មេ​រិ​ក បារាំង ឬ​ប្រទេស​ណា​ទេ កម្ពុជា​នឹង​ស្វាគមន៍​ទទួលយក​អ្នក​វិនិយោគ និង​ទេសចរណ៍​មក​ពី​គ្រប់​ទិស​ទី​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ក៏​ប៉ុន្តែ​អ្នក​វិនិយោគ និង​អ្នកទេសចរ​ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ