ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ «​លោក​អូ​បា​ម៉ា​» ចាប់​ចិន​ជាង​១០០​នាក់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៩ លោក​គួ​ច ចំរើន អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៩ លោក​គួ​ច ចំរើន អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ «​លោក​អូ​បា​ម៉ា​» ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់​ជនជាតិ​ចិន​ប្រមាណ​ជាង​១០០​នាក់ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿងញៀន ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា គ្រឿងញៀន​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ​នេះ ​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ពី​ចំនួន​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ជំហាន​ដំបូង​មាន​ប៉ុន្មាន​នាក់​នោះ​ដែរ​។

តាម​សេ​ចក្តី​រាយការណ៍​បាន​បន្ត​ថា គិត​មក​ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នេះ សមត្ថកិច្ច​នៅ​បន្ត​រុករក​ទីតាំង​លួចលាក់​សារធាតុ​ញៀន ទោះបីជា​សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​តាម​បន្ទប់​មាន​គ្រឿង​ញៀន​សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​យ៉ាងណា​ក៏​ដោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ