ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃភ្លៀងមើលមិនឃើញ បុករះធ្លាក់ទឹកប្រឡាយខ្លួនឯង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាកកាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ​ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង ក៏ជ្រុល​ទៅ​បុកជាមួយ​​ម៉ូតូម៉ាក​​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ដែល​ជិះ​គ្នា​​២​នាក់​ ហើយ​​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាកកាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ​ស្រប​ពេល​មេឃ​កំពុង​តែ​ភ្លៀង ក៏ជ្រុល​ទៅ​បុកជាមួយ​​ម៉ូតូម៉ាក​​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ដែល​ជិះ​គ្នា​​២​នាក់​ ហើយ​​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​វាល​ស្ងាត់ ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ភាគី​ខាង​រថយន្ត​មួយគ្រឿង​​ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២O-៥៣៩១ ​បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។ ​ចំណែកភាគី​​​ខាង​ម៉ូតូ​មួយគ្រឿងជិះគ្នា​២នាក់​ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១K-៦៤៩២ បើកបរ​ដោយ​បុរសម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ​និង​បុរសម្នាក់ទៀតជាអ្នក​រួម​ដំណើរ មិនស្គាល់អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌​មាន​​នៅ​ក​ន្លែ​ង​កើតហេតុបានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​វ័យ​ជាង​៤០​ឆ្នាំ​ដូច​គ្នា​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធ្វើ​ដំណើរ​តាម​ផ្លូវ​៥០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​មួយគ្រឿង​ម៉ាក​កា​ម៉ា​រី បា​ឡែ​ន បើកបរ​​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា ​ក្នុង​​ល្បឿន​លឿន ​ស្របពេល​​មេឃ​កំពុង​តែ​ភ្លៀងផងនោះ​ ទើបធ្វើ​ឱ្យ​​អ្នកបើកបរ​មើលផ្លូវ​មិន​ច្បា​ស់ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​ដួល​ម៉ូតូ​​ និងធ្វើ​ឱ្យ​បុរស​ជា​អ្នក​រួម​ដំណើរ​​រងរបួស​ធ្ងន់​​បាក់ជើង​ខាងឆ្វេង ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​រលា​ត់ដៃរ​លាត់ជើង​តិចតួច ។

​តាមប្រភពដដែលបានបន្ត​ថា បន្ទាប់ពី​បុក​​ម៉ូតូ​រួច​ហើយ រថយន្ត​បាន​រេ​ចង្កូត​បុក​បង្គោល​ថ្ម​បាក់​អស់​២​ដើម បណ្តាល​អោយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​លិច​ក្បាល​រថយន្ត​បាត់ ភ្លាម​ៗ​នោះ​ដែរ គេ​ឃើញ អ្នកបើកបរ​រថយន្ត​បាន​ហែល​ទឹក​ឡើង​លើគោក ហើយ​រត់គេច​ខ្លួន​បាត់តែម្តង​ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​​មក​​ដល់​កន្លែងកើតហេតុ ហើយ​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញចរាចរណ៍​ខណ្ឌដង្កោ​ចុះ​ទៅធ្វើការ​​វាស់វែង និង​​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​រង​់ចាំ​ធ្វើការ​ដោះស្រាយនៅពេលក្រោយទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ