ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសម្បុក​ក្រុម​ក្មេង​ទំនើង​ជា​ច្រើន​ករណី​នៅ​ស្រុក​កៀនស្វាយ បាន​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក កៀនស្វាយ​ធ្វើការ​ស្រាវជ្រាវ​ល្បាត​ចល័ត​ពួនស្ទាក់ បង្ក្រាប​បាន​មុខសញ្ញា គប់​កញ្ចក់​រថយន្ត​លើ​ដងផ្លូវ​ជាតិ​លេខ​១ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​តាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក កៀនស្វាយ​ធ្វើការ​ស្រាវជ្រាវ​ល្បាត​ចល័ត​ពួនស្ទាក់ បង្ក្រាប​បាន​មុខសញ្ញា គប់​កញ្ចក់​រថយន្ត​លើ​ដងផ្លូវ​ជាតិ​លេខ​១ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​តាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​យ៉ាង​សកម្ម​បាន​ហើយ ។ មិនតែប៉ុណ្ណោះ​ក្រុម​នោះ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺក្បាល​វិលមុខ​យូរ​ដែរ​ហើយ​លើ​ផ្លូវជាតិ​លេខ​០១ ។

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ថា ដោយនៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ អ ហ ស្រុក​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ថេ​ង សេង​ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ព្រូឡាន​កុងតឺន័រ ។ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ថា មាន​ករណី​គប់​រថយន្ត​របស់​ខ្លួន​បែក​កញ្ចក់ បណ្តាល​អោយរ​បួស​ចំ​ថ្ងាស​ខាងឆ្វេង​បែកចេញ​ឈាម​ដេរ​០៣​ថ្នេរ កាលពី​វេលា​ម៉ោង​០០​និង​៣៥​នាទី លើ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំនុច​ហួស​មុខ​វត្ត​និមល ប្រហែល​១០០​ម៉ែត្រ ស្ថិត​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ។ កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​ខេត្ត​នឹង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​បក្សពួក​វា​មួយ​ចំនួន​កំពុង​គេចខ្លួន​កំពង់​បន្ត​ស្រាវជ្រាវ ។ ទី​០១-​ឈ្មោះ ភាព សុ​ថា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជួយ​លក់​អ៊ី​វ៉ា​ន់​បង រស់នៅ​ភូមិ​ពពាល​ខែល​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ធ្លាប់​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​ចំនួន​០២​លើក ។

ទី​០២-​ឈ្មោះ ផ​ល្លី ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ធ្លាប់​ធ្វើ​សកម្មភាព​ទទួលផល​ចោរកម្ម​នឹង​ប្រើប្រាស់​សារធាតុ​ញៀន ទី​០៣-​ឈ្មោះ ហេង សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ខេត្តកណ្តាល ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​០៤​លើក និង​ប្រើប្រាស់​សរ​ធាតុ​ញៀន ។ ទី​០៤- ឈ្មោះ លី ដា​វិ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ខេត្តកណ្តាល​ធ្លាប់​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ចំនួន​០១​លើក និង​ប្រើប្រាស់​សារធាតុ​ញៀន ។ ទី​០៥- ឈ្មោះ សែ​ម ដា​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ខេត្តកណ្តាល ធ្លាប់​ធ្វើ​សកម្មភាព​ឆក់ ។

ដីការ​ចាប់ខ្លួន​លេខ ១៤១,១៨ ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​ចៅក្រម​សើ​ប​សួរ ផូង វណ្ណ ចោទ​ពីរ​បទ​ហិង្សា​ដោយ​ចេតនា ។ វត្ថុ​តាង​ដកហូត​បាន​ម៉ូតូ​ហុងដា​ម៉ាក​ប៊ីត​០១​គ្រឿង ពណ៌​ខៀវ​លា​យស ផ្លា​ក​លេខ​កណ្តាល 1AE9832 ម៉ូតូ​ម៉ាក​ស្កុប​ពី​០១​គ្រឿង ពណ៌​ស​ពាក់​ផ្លា​ក​លេខ​កណ្តាល 1Z8961 ទូរ​សព្ទ័​ដៃ​០៤​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​បញ្ជូន​ទៅ​អហ​ខេត្ត​បន្ត​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ